ជឿជាក់ថាមហាជនជាច្រើន ពិតជានៅចាំបានអតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ កែវ ស្រីនាង ដែលកាលនោះអតីតតារាសម្តែងស្រីរូបនោះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន មិនតិចនាក់នោះទេ ។ បើគិតមកទល់នឹងពេលនេះ អតីតារាសម្តែង កែវ ស្រីនាង មានអាយុ ៤១ ឆ្នាំហើយ ប៉ុន្តែ ស្រីនាង នៅតែអាចរក្សាសម្ផស្សឲ្យនៅតែស្រស់ស្អាតខ្លាំង មិនចាញ់ក្មេងប៉ុន្មានឡើយ ខណៈរូបនាងក៏មានកូនស្រីក្រមុំម្នាក់មកហើយក្តី ។ ជាញឹកញាប់ កែវ ស្រីនាង តែងតែបង្ហោះរូបភាពថ្មីៗជាមួយកូនស្រី បង្អួតសម្រស់ដាក់គ្នា បានធ្វើឲ្យមហាជនមានការលាន់មាត់សរសើរគ្រប់ៗគ្នាតែម្តង ព្រោះថារូបដែលបានបង្ហោះចេញមកម្តងៗ ពិតជាស្រស់ស្អាតខ្លាំងណាស់ ទាំងម្តាយ និងកូន ។ ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ម្តាយកូនអ្នកទាំងពីរ បានដាក់ប៉ុន្មានប៉ុស្តិ៍នេះ បង្អួតសម្រស់ដាក់គ្នា ដែលមើលទៅសម្រស់របស់អ្នកនាងនៅតែស្រស់ស្អាតសាច់មុខភ្លឺថ្លាគ្មានស្នាម ទោះបីជាអ្នកនាងមានវ័យរាងជ្រេបន្តិចក៏ដោយ ។ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ កែវ ស្រីនាង ក៏ភ្ជាប់សារយ៉ាងខ្លីថា៖ “រីករាយថ្ងៃអាទិត្យ 17-41years old” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម មហាជនឡើងភ្ញាក់ព្រឺត ព្រោះឃើញសម្រស់អ្នកម៉ាក់ ៤១ ឆ្នាំនេះរូបនេះនៅតែស្អាតមិនចាស់សោះឡើយ ដល់ថ្នាក់ហ្វេនៗចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “41ស្អាត, អ៊ុំអើយអ៊ុំ អត់ចាស់សោះលេងសើចទេបង បងស្អាតហើយមិនចាស់សោះ, 41 So Cute, មិនដឹង១ណា 17 មួយណា41ទេ និយាយមែនបងទាល់ចូលមើលផេកបានដឹងមិនមែនថាមិចទេ ក្មេងទាំងពីរ, 41ខ្ចីញេញបងអើយ ហេតុអីក៏បងស្អាតយ៉ាងនេះ, ចាស់ហើយនៅតែស្អាតដូច18 ឆ្នាំចឹង, 41 ស្អាតខ្លាំងបង, ចែកមិនដាច់ ថាមួយណា១៧ មួយណា៤១ ព្រោះស្អាតទាំងពីរ, សម្រស់បងស្រីនៅតែស្អាត, ថែមលុយយកម៉ាក់, ប៉ិនថែរក្សាសម្រស់មើលទៅឃើញស្រស់ស្អាតក្មេងជាងវ័យ…
Read MoreDay: June 27, 2022
ក្រោយផ្ទុះរឿងអាសូវហែ.កហួ.របង្ករឲ្យមានការភ្ញាក់ផ្អើល ស្រាប់តែ ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងយ៉ាងដូច្នេះថា….(មានវីដេអូ)
ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេពិតជាបានដឹងហើយថាកាលពីថ្មីៗកន្លងទៅនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឲ្យកក្រើកវិស័យសិល្បៈកម្ពុជាខ្លាំង ក្រោយរូបលោក ជាសិល្បករវ័យក្មេង ដែលត្រូវបានព្រះមហាក្សត្រប្រទានងារជា ឧកញ៉ា កាលពីដើមមឆ្នាំ ២០២២ ។ មួយវិញទៀត ឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែជោគជ័យលើវិស័យការងារសិល្បៈតែមួយមុខនោះទេ មិនថាមុខជំនួញអចលទ្រព្យ និងជីវិតគ្រួសារឡើយ លោកឧកញ៉ា សឹងតែជោគជ័យគ្រប់ភារកិច្ចទៅហើយ ។ សព្វថ្ងៃនេះ ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងតែសាងសុភមង្គល ជាមួយនឹងក្រុមគ្រួសារតូចរបស់លោកផងដែរ ដោយឆ្លៀតពេលទំនេរពីការងារ រូបលោកតែងតែនាំគ្រួសាររបស់លោក ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ផ្តល់ភាពកក់ក្តៅ ក្នុងនាមជាលោកប៉ា និងជាស្វាមីមួយរូបផងដែរ ។ ពិតណាស់ បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានរឿងរ៉ាវរកាំរកុសនៅលើបណ្តាញសង្គម ទាក់ទិនទៅនឹងបញ្ហាគ្រួសារជាច្រើនដែលត្រូវបានភាគីមិនថាជាប្តី ឬប្រពន្ធនោះទេ បែរជានាំគ្នាលើកយកមកបង្ហាញប្រកាសហែ.កហួ.រគ្នាផ្ទុះកក្រើកបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គម ។ ទាក់ទិន ទៅនឹងរឿងរ៉ាវបញ្ហាគ្រួសាត្រូវបានមហាជនផ្ទុះការជជែកវែកញែកផងនោះស្រាប់តែ ងាកទៅមើលលោក ឧកញ៉ា ខេមរៈ សិរីមន្ត ឯណោះវិញ ក្នុងការឡាយរបស់លោក ក៏បាននិយាយទាក់ទិនទៅនឹងជីវិត អាពាហ៍ពិពាហ៍គ្រួសារដោយ ឧកញ៉ា បានលើកឡើងថា ជីវិតប្តីប្រពន្ធបើរើសដៃគូត្រូវគឺជាកំណប់តែម្តង ជាពិសេសគឺភរិយា ដែលចេះផ្តល់តម្លៃឲ្យស្វាមីគិតគូកិត្តិយស និងចេះយកយល់គ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះផងដែរ ក្រោយពីមានការឡើងរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត ហើយ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រលោក ឧកញ៉ា មានការពេញចិត្ត និងគាំទ្រសម្តីប៉ុន្មានឃ្លានេះយ៉ាងខ្លាំង ៕
Read Moreអុញនោះ! ទ្រាំលែងបាន អ៊ឹម ជីវ៉ា បង្ហោះសារដាក់ឲ្យភរិយា Admin ជីងចក់ ផាំងៗក្រោយចេញមុខធ្វើសន្និសិទកាសែតព្រឹកមិញ…(មានវីដេអូ)
ប្រិយមិត្តជាច្រើនបានដឹងហើយខ្លះហើយថា ក្រោយពីលេចលឺរឿងហិ.ង្សា នៅក្នុងគ្រួសារ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ និងអ្នកស្រី ទ្រិញ ផល្លា នៅលើបណ្តាញសង្គមហ្វេស៊បុក កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនបានគិតថា គ្រាន់តែការសម្តែងទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ បន្ទាប់ពីធ្លាប់មានរឿងអាសូវពីមុនហើយ ក៏ត្រូវរូវគ្នាវិញ ។ យ៉ាងណាមិញ ក្រោយទទួលរងមតិរិះគន់ ពីសំណាក់មហាជនជាច្រើនខ្លាំងពេក នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ អ្នកនាង ទ្រិញ ផល្លា ដែលជាភរិយា Admin ជីងចក់ បានចេញមកមកធ្វើសន្និសិទកាសែត បកស្រាយនៅរឿងរ៉ាវ ដែលបានកើតឡើងក្នុងគ្រួសារខ្លួនឲ្យបណ្តាមហាជនបានជ្រាបច្បាស់ៗ ។ ក្នុងនោះផងដែរ នេះគ្រាន់តែការបកស្រាយរបស់ភាគីម្ខាងនោះទេ ចំណែកឯ ភាគីខាងស្វាមីឯណោះវិញ ក៏មិនទាន់បានចេញមុខមកធ្វើការបកស្រាយអ្វីនោះឡើយ ។ នាថ្ងៃដដែលផងនេះ ងាកទៅមើលចាប់អារម្មណ៍លោក អ៊ឹម ជីវ៉ា បន្ទាប់ពីបានឃើញអ្នកនាង ទ្រិញ ផល្លា បានចេញមកធ្វើសន្និសិទកាសែតបែបនេះហើយ ស្រាប់តែរូបលោកអត់ទុកយូរឡើយ ក៏បង្ហោះសារដាក់ផាំងៗបែបនេះថា៖ “ឆ្ងល់នាងមួយធ្វើសន្និសិទ្ធព្រឹកនេះ រៀបរាប់សុទ្ធតែប. ទល្មើ.សជាក់ស្តែងជាប.ទប.ទល្មើ.សព្រ.ហ្ន.ទ.ណ្ឌទាំងអស់ តែចាប់ជីងចក់ តុកកែអត់បាន ឬសត្វតុកកែជីកចក់វាប៉ិនរត់ប៉ិនលោត ឬ គេគិតថានាងនិងសសៃប្រសាទ! ឬអាចមកពីមួយទៀត គេគិតថានាងជាតារាសម្តែងមកពីប្រទេសឥណ្ឌាទេដឹង ព្រោះកន្លងមកគាត់សម្តែងហើយ គាត់យកគ្នាវិញ ។ គ្រាន់តែឆ្ងល់ ត្រូវចាំថាប្រទេសមានច្បាប់រឿងដែលរាប់រាប់សុទ្ធតែជាប.ទល្មើ.សជាក់ស្តែងនិងព្រ.ហ្ម.ទ.ណ្ឌទាំងអស់ បើមានការប្តឹ.ងមែននោះគឺ បងៗប្អូនប៉ូលិសគេធ្វើការហើយ មិនមែនអោយជនស.ង្ស៏.យដើហើបានដោយសេរីឡើយ ។ យល់នៅចា៎ …! ??” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
Read Moreស្រីស្អាត អូនផ្កាយ ប្រកាសដកខ្លួនចេញ ពីការប្រឡង Miss Grand Cambodia ជាលើកទី ២ ដោយរូបនាងបានលើកឡើងយ៉ាងដូច្នេះថា…
ពិតណាស់ អាចនិយាយបានថា តារាសម្តែងស្រីរូបស្រស់ និងជាតារាបង្ហាញម៉ូដ អូនផ្កាយ គឺជាតារាសម្តែងស្រីម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាមួយនឹងរូបរាងសម្រស់ដ៏ស្រស់ស្អាតរបស់នាងជាខ្លាំង ។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីបានទ្រហរយំនៅលើបណ្តាញសង្គម TikTok និយាយរៀបរាប់រឿងរ៉ាវ របស់ខ្លួនដែលជួបប្រទះកន្លងមក ពិសេសរាល់ពេលប្រកាសខ្លួន ចូលប្រឡងបវរកញ្ញាម្តងៗ ខណៈនាពេលថ្មីៗ រូបនាងក៏បានដាក់ពាក្យចូលរួមប្រឡងជាលើកទី ២ ក្នុងកម្មវិធី Miss Grand Cambodia 2022 ជាថ្មីម្តងទៀត ក៏ត្រូវបណ្តាអ្នកមួយចំនួន រិះគន់ដូចមុនព្រោះថា ប្រវត្តិមខ្លួនមិនល្អ មានស្នាមសាក់ច្រើន ចង់ល្បីទើបចូលរួមប្រឡង ជាដើម ។ ក្រោយប្រកាសដាក់ពាក្យមិនទាន់ប៉ុន្មានផង ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ អូនផ្កាយ ប្រកាសដកខ្លួនចេញពីការប្រកួត សាជាថ្មីម្តងទៀត បានធ្វើឲ្យបណ្តាអ្នកគាំទ្រហួសចិត្តជាខ្លាំង ដោយរូបនាងបានអះអាងថា ដោយសារតែ មានបង្ហាញផ្ទាល់ខ្លួនជាចំបាច់ ដោយរូបនាងបានលើកឡើងយ៉ាងដូច្នេះថា៖ “នាងខ្ញុំឈ្មោះ ហាស់ឌី ជូលីន ហៅផ្កាយ នាងខ្ញុំបានដកពាក្យពីការប្រលង Miss Grand Cambodia ហេីយ ដោយនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនជាចាំបាត់ នាងខ្ញុំសុំអគុណ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreម្យ៉ាងម្នាក់ទេ! ផេនខេក ខ្មែរ ប៉ះគ្នា ផេនខេក ថៃ ដាក់មួយសន្លឹកនេះបង្ហាញភាពស្និទ្ធស្នាល រួច ទម្លាយអារម្មណ៍ចេញមកថា…
ប្រិយមិត្តជាច្រើន ដែលនិយមតាមដានវិស័យតារាថស ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ផេនខេក នោះ ដែលទឹបនឹងរៀបការហើយថ្មីៗ កាលពីប៉ុន្មានសប្តាហ៍មុននេះ ជាមួយនឹងគូស្នេហ៍ខុសវ័យជាង ១០ ឆ្នាំ ហើយថ្មីៗនេះ រូបនាងបានហោះមកកម្ពុជា ដើម្បីចូលរួមពិធីដើរម៉ូត ។ ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញពិធីការិនី ប្រចាំកម្មវិធី 3FUN ផេនខេក ក៏បានទៅចូលរួមក្នុងកម្មវិធីជប់លៀងខាងលើនេះផងដែរ ថែមទាំងបានផ្តិតយករូបភាពយ៉ាងស្និទ្ធស្នាលជាមួយតារាស្រីដ៏ល្បីឈ្មោះ Pancake ទៀតផងដែរ ។ នេះអាចនិយាយបានថា ជាការជួបគ្នាលើកដំបូងហើយ តែមើលទៅ តារាស្រី ផេនខេក ទាំងពីរដួងនេះ ពិតជាមានភាពស្និទ្ធស្នាលឈរថត អោបចង្កេះគ្នា ដូចជាមិត្តស្គាល់ចិត្តថ្លើមគ្នា រាប់ឆ្នាំទៅហើយ បានធ្វើឲ្យមហាជនសរសើរជាខ្លាំង ។ ជាមួយគ្នានេះផងដែរ ផេនខេក ប្រចាំកម្មវិធី 3FUN ក៏បានទម្លាយអារម្មណ៍របស់ខ្លួនចេញមកថា៖ “Pancakeថៃប៉ះគ្នាជាមួយPancakeខ្មែរម្តង គួរតែយល់ហើយ ដល់ពេលដាក់ជិតគ្នាចឹងទៅបានដឹងថាម្យ៉ាងម្នាក់តើ! ដូចពាក្យគេនិយាយមែន អរគុណទាំងអស់គ្នាដែរស្រលាញ់គាំទ្រPancakeទាំងពីរនាក់” ។ ទន្ទឹមនឹងនេះផងដែរ ងាកទៅមើលបណ្តាអ្នកគាំទ្រឯណោះវិញ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ខុសគ្នាឆ្ងាយណាស់, ញាក់ម៉ងយាយ, ផេនខេកខ្មែរឈ្នះដាច់, ផេនខេកថៃគេស្អាតជាងបងបន្តិច, ទោះតែធាត់បន្តិចទេបង, ចែស្អាត, ខ្ចូតម្យាងម្នាក់, មុខស្រដៀងគ្នា, ស្អាតណាស់បង, Pancakes sizeតូច sizeធំ, ញាក់ណាស់ចែខេក, ជឿជាក់, តែផេនខេតធំកាច់រាងចាញ់ផេតខេតតូច, Idol ទាំងពីរ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreក្តីសុខពេញទំហឹង! ស្វាមី សិទ្ធី នីកា ដើរតាមពីក្រោយ ធ្វើជាជាងថតរូបឲ្យភរិយា ហ្វេនៗឃើញហើយលួចច្រណែនមិនស្ទើរ…(មានវីដេអូ)
ពិតណាស់ តារាសម្តែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា បានប្រកាសចូលសិល្បៈជាថ្មីវិញ ក្រោយពីបានសម្រាលកូនរួចមក ហើយគេក៏តែងសង្កេតឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារជាងមុន និងកំពុងថតរឿងថ្មីជាបន្តបន្ទាប់ទៀតផងដែរ ។ មួយវិញទៀត តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនា សិទ្ធី នីកា ចាប់តាំពីបានសាងជីវិតិគ្រួសារជាមួយស្វាមីដែលជជាសែរាជវង្សមក ឃើញថា បច្ចុប្បន្ន តារាស្រីស្រស់រូបនេះបានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាញឹកញាប់មិនដាច់ឡើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យហ្វេនៗ ឃើញហើយមានចិត្តលួចច្រណែនមិនស្ទើរនោះទេ ។ ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហ្វេនៗជាច្រើនបានឃើញ ជីវិតគូស្នេហ៍មួយគូនេះហើយ មានចិត្តច្រណែនជាខ្លាំង ព្រោះថា ស្វាមីមិនខ្វាយខ្វល់ពីមុខមាត់ខ្លួនជាបរុស មានងារជារាជវង្ស បែរជាបណ្តើរភរិយាធ្វើការ និងជាអ្នកតាមថតរូបឲ្យភរិយា បានធ្វើឲ្យមហាជនឃើញហើយ បានស្ងប់ស្ងែងពីវាសនា អ្នកនាង សិទ្ធី នីកា ជាខ្លាំង ។ វីដេអូ នៅលើបណ្តាញសង្គម TikTok បានធ្វើឲ្យអ្នកទស្សនាហើយនាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ក្ដីសុខណាស់បងស្រី, គ្មានពីណាគេកូនមួយហើយនៅស្អាតយ៉ាងនឹងទេបង បងឯងក៏ខុសគេម៉េះ, គួរអោយស្រលាញ់ណាស់, ក្ដី សុខពេញៗ, ក្តីសុខពេញបេះដូង, ស្រលាញ់គ្រួសារបង, គួរឲ្យស្រលាញ់គ្រប់ពេល ចូលចិត្តបងស្រីណាស់, Mnus Srey somnang” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។
Read Moreស្មានមិនដល់ថា ល្អហួស មានដុងដើរម៉ូដបានយ៉ាងឡូយតាំងពីវ័យក្មេង កាលពីឆ្នាំ ២០១៧…(មានវីដេអូ)
ពិតណាស់ ចាប់តាំងពីថ្ងៃ ល្អហួស បានបង្ហាញមុខមាត់នៅលើបណ្តាញសង្គម និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើមុខមាត់ ល្អហួស ដូចតារាសម្តែងស្រីថៃលំដាប់ប្រទេស យ៉ាយ៉ា រួចមក កុមារី រូបនេះតែងតែទទួលបានការគាំទ្រ និងស្រលាញ់យ៉ាងខ្លាំងពីសំណាក់មហាជន ។ ល្អហួស មិនត្រឹមតែមានសមត្ថភាពដ៏សម្បូរបែបនោះទេ បើមើលរូបសម្ផស្សរបស់ក្មេងស្រីរូបនេះវិញ ពិតជាស្រស់ស្អាតផូរផង់ គួរឲ្យគយគន់ណាស់ គេដឹងទៀតថាក្មេងស្រីរូបនេះ មានដុងសិល្បៈអាចសម្ដែង ច្រៀងរាំស្ទើរគ្រប់ទម្រង់ បើទោះបីនៅក្មេងវ័យក៏ពិតមែន ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ក៏បានដាក់ការរំពឹងទុកទៅលើ ល្អហួស ជាខ្លាំងថា កុមារី រូបនេះនាពេលអនាគតនាងអាចនឹងក្លាយ ជាបេក្ខនារីដ៏មានសមត្ថភាពខ្លាំងមួយរូប ដែលនឹងតំណាងឲ្យកម្ពុជាទៅ បង្ហាញខ្លួនលើឆាកអន្តរជាតិផងដែរ ។ ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញគណនីហ្វេសប៊ុកផេកឈ្មោះថា «Kim San Officiall កូនកាត់បីសាសន៍» ដែលជាពូរបស់ ល្អហួស បានទម្លាយវីដេអូមួយ ដែលជាសកម្មភាព ល្អហួស រៀនដើរម៉ូដតាំងពីក្មេង ដោយនៅក្នុងឆ្នាំ ២០១៧ មកម្ល៉េះ កុមារី រូបនេះបានបង្ហាញជាមួយនឹងការរៀនដើរម៉ូដលេងៗ តែមើលទៅពិតជាជំនាញតែម្តង ជាពិសេសនោះ គឺនាងមានការវិវឌ្ឍន៍បានលឿន និងល្អខ្លាំងណាស់ ដល់ថ្នាក់មហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ។ ក្រោយឃើញវីដេអូ ល្អហួស កាលពីឆ្នាំ ២០១៧ ភ្លាម មហាជនបាននាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖ “ស្អាតណាស់កូនបានមួយចប់, ចង់អោយចូលខាង Miss grand, ល្អស្អាតទាំងព្រមក្មួយស្រី, Cute តាំងពីតូចរហូតដល់ធំ, ស្រស់ស្អាតណាស់, ក្មួយស្អាត, ឆ្នាំក្រោយចូលMiss Teenទៅព្រោះស្រុកយើងមានប្រកួតច្រើន ឬក៏ចូលMiss Pree Teenក៏បាន,…
Read Moreញាក់! អីយ៉ា គង់ ចាន់ស្រីមុំ និងកូនស្រី នាំគ្នាបញ្ចេញស្ទាយ៍រៀងៗខ្លួនបង្ហោះនៅលើហ្វេសប៊ុក ឡើងប្លែកហ្ម៎ង, ឃើញ អូនម៉ូម៉ូន បញ្ចេញស្ទាយ៍គួរឲ្យចាប់អារម្មណ៍ពេក ហ្វេនៗ និយយាថា…
ជាការពិតណាស់ អាចនិយាយបានថា គង់ ចាន់ស្រីមុំ គឺជាពិធីការិនីមួយរូបដ៏ល្បីឈ្មោះ ដែលពូកែខាងវោហាស័ព្ទចាក់ទឹកមិនលិច ហើយរូបនាងក៏ត្រូវគេស្គាល់ថា ជបុក្គលកំពុងមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម លើរឿងជីវិតហាយសូ សម្ភារៈនិយមមិនធម្មតាឡើយ ។ បើនិយាយ ជីវិតរបស់តារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ វិញ គឺកាន់តែមានជីវិតហាយសូរកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលជីវិតគ្រួសាររបស់នាងមានសុភមង្គលជាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។ មួយវិញទៀត ទាំងអាជីពសិល្បៈ និងមុខរបរកស៊ីកាក់កបខ្លាំង គង់ ចាន់ស្រីមុំ កាន់តែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គល ក្នុងការចាយវាយលុយកាក់យ៉ាងហ៊ឹកហ៊ាក់ ដូចជាការប្រើប្រាស់ សម្ភារនិយម ការតែងខ្លួនហាយសូរ ក៏ដូចជាទិញឡាន ទិញផ្ទះវីឡាជាបន្តបន្ទាប់ជាហូរហែ ។ សព្វថ្ងៃនេះ គង់ ចាន់ស្រីមុំ កំពុងសាងសុភមង្គលជាមួយក្រុមគ្រួសារតូចរបស់នាង ដោយឆ្លៀតពេលទំនេរពីការងារ តែងតែនាំស្វាមី និងកូនស្រីទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ហើយពេលខ្លះទៅដល់ក្រៅប្រទេសផងដែរ ។ ជាមួយគ្នានេះ ការថែរក្សាសម្រស់ ក៏ដូចជាការលេងស្ទាយ៍លេងខ្លួនរបស់អ្នកម្តាយសម័យថ្មីរូបនេះវិញ រាល់ពេលចូលរួមក្នុងកម្មវិធីម្តងៗ គេសង្កេតឃើញថានាងតែតែស្អាតជាប្រចាំ មិនថាតែកាផាត់មុខ ឬក៏ការតុបតែងខ្លួននោះទេ ក៏ប៉ុន្តែអ្វីដែលពិសេសនោះ គឺរូបនាងធ្វើខ្លួនអមជាមួយនឹងគ្រឿងពេជ្រ ទាំងឈុតៗដ៏ចែងចាំ និងមានតម្លៃថ្លៃ ។ ចំណែកឯ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រីបណ្តូលចិត្ត នាំគ្នាថតរូបបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក មើលទៅម្តាយកូនគេបញ្ចេញស្ទាយ៍រៀងៗខ្លួន គួរឲ្យទាក់ទាញដល់ហើយ ។ ឃើញ អូនម៉ូម៉ូ បញ្ចេញស្ទាយ៍គួឲ្យចាប់អារម្មណ៍ខ្លាំងពេក ហ្វេនៗចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “មើលទឹកមុខគេផង, សុំអោយម៉ាក់មានដែរកាសប្បាយ តែសុំអោយខាអាវម៉ាក់ពាក់ផង អត់មានខាអាវពាក់ទេ ម៉ាក់សុំមែនទែន, គួរអោយខ្នាញ់ណាស់, Mom ស្អាតតែចាញ់ម៉ូៗនឹងទឹកមុខនេះឯង, Momoលេងទឹកឡើងសាហាវជាង mommy ទៀត, Mommy…
Read More