បាត់មុខយូរ! អែន ជេឡា Cover បទ «មិនអាចឃាត់ទេ» សំឡេងនៅតែពីរោះផ្អែមស្រទន់ដដែរចឹង…(មានវីដេអូ)

ជឿជាក់ថាមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាច្រៀងស្រីសំឡេងផ្អែមស្រទន់ អែន ជេឡា នោះ ដែលកាលនោះតារាចម្រៀងស្រីរូបនេះ គឺជាតារាចម្រៀងប្រចាំផលិតកម្ម M ហើយបានអង្រួនបេះដូងមិនអ្នកស្ដាប់អស់រយៈពេលជាច្រើនឆ្នាំមកដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាចម្រៀងស្រីរូបនេះ ក៏ត្រូវបានមហាជនដឹងទៀតថា គឺជាប្អូនស្រីរបស់តារាចម្រៀង លោក ណាំ ប៊ុនណា្ណរ័ត្ន ថែមទាំងបានប្រកាសចូលវិស័យសិល្បៈវិញ កាលពីដើមឆ្នាំ ២០២១ ដែលដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រ ពិតជាមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា អែន ជេឡា បានប្រកាសថាវិលចូលសិល្បៈវិញក៏ពិតមែន ប៉ុន្តែមិនទាន់បានឃើញ អែន ជេឡា បានបញ្ចេញបទចម្រៀងមួយណានៅឡើយនោះទេ ឬឃើញខាងកម្មវិធីណាមួយបានអញ្ជើញតារាចម្រៀងស្រីរូបនេះ មកធ្វើការសម្ភាសន៍សាកសួរពីមូលហេតុនៃការចាកចេញពីសិល្បៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ មហាជនបានឃើញ អែន ជេឡា បានលើកយកបទចម្រៀងផ្សេងៗយកមកធ្វើ Cover បង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន ឲ្យហ្វេនៗ ក៏ដូចជាមហាជនបានស្ដាប់នូវទឹកដមសំឡេងរបស់ខ្លួនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក ឯកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ អែន ជេឡា បាន Cover បទចម្រៀងមួយបទដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម នោះគឺបទ «មិនអាចឃាត់ទេ» ដែល អែន ជេឡា ធ្វើការបកស្រាយបានយ៉ាងពីរោះរណ្តំ សំឡេងនៅតែផ្អែមស្រទន់ ទោះស្ដាប់ច្រើនប៉ុណ្ណាក៏មិនចេះជិនណាយឡើយ ។ ក្រោយស្ដាប់ចប់នេះភ្លាម ហ្វេនៗជាច្រើនបានចូលទៅ ខំមិន ឡើងយ៉ាងដូច្នេះថា៖ “ស្រលាញ់សំលេងidolផ្អែមស្រទន់, នឹកណាស់, សម្លេងនៅតែពិរោះ រណ្ដំស្រាលៗ….. អេមណាស់ idol, ពិរោះidol, នឹកចែណាស់ បាត់ទៅណាខានឃើញយូហើយ, ផ្អែមល្ហែម ពិរោះ ស្រទន់, សម្លេងពិរោះមិនប្រែ idol, ប្រាប់ផងថានឹក, idol អើយពិរោះណាស់,…

Read More

អីយ៉ា! ស្ងាត់ៗ ឌួង ហ្សូរីដា បានទៅដល់កន្លែង ឈើរូបមនុស្សស្រី បាត់ ដែលគេថាល្បីស័ក្កសិទ្ធ ព្រមទាំងភ្ជាប់សារយ៉ាងវែងបង្ហាញអារម្មណ៍របស់ខ្លួនចេញមកថា..(មានវីដេអូ)

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ឌួង ហ្សូរីដា នោះ ដែលជាពិធីការិនី និងជាតារាសម្តែងស្រីដ៏លេចធ្លោម្នាក់ ដែលបានប្រឡូកលើវិថីសិល្បៈជាច្រើនឆ្នាំមកហើយ ពោរពេញដោយបទពិសោធន៍យ៉ាងច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវីញទៀត តារាស្រីរូបនេះ ក៏ត្រូវបានមហាជនជាច្រើន បានចាត់ទុកជាតារាស្រីមួយដែលមានភាពរមទម្យ មិនថាការស្លៀកពាក់ មិនថាការនិយាយស្តីនោះទេ តារាស្រីរូបនេះ តែងតែផ្តល់តម្លៃជាស្រ្តីខ្មែរជានិច្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អាមរ្មណ៍ជាខ្លាំង នៅកន្លែងដែលមានដើមឈើដុះចេញជារូបរាងមនុស្សស្រី ដែលមានប្រជាជនថៃជាច្រើនបាននាំគ្នាទៅធ្វើការគោរពបូជា ព្រមទាំងចាត់ទុកជាទីកន្លែងដែលស័ក្តសិទ្ធមួយនៅក្នុងប្រទេសថៃផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ តារាស្រីរូបនេះ បានទៅដល់ទឹកដីប្រទេសថៃបាត់ ថែមទាំងឆ្លៀតទៅទីកន្លែងដែលផ្ទុះការចាប់អារម្មណ៍នោះផងដែរ ព្រមទាំងភ្ជាប់សារយ៉ាងវែងមួយប្រាប់ទៀតថា៖ “មិនមែនជ្រោលជ្រើមតាមការអូសទាញនៃរឿង បងស្រីពីហាង កាហ្វេ B-Story Garden Cafe & Restaurants មួយនេះទេ ប៉ុន្តែក្នុងនាមជាសហគ្រិនស្រ្តីខ្មែរមួយរូបដែលមានមុខរបរហាងកាហ្វេដល់ទៅ ២ប្រេនធំៗក្នុងគ្រួសារ ក្រៅពីមុខរបរ គ្រឿងសំអាងនិង ហាងកាត់ដេរ យើងខ្ញុំក្រុមគ្រួសារត្រកូល «ឌួង» មានហាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -Tube Coffee RSK សាខាឫស្សីកែវ -@Cafe Amazon Peng Hout 6A (របស់លោកម៉ែ) យើងត្រូវមកស្វែងយល់ និង មកមើលផ្ទាល់ពីបទពិសោធន៍ថ្មី និង ការធ្វើ Marketing របស់គេ ដើម្បីយកទៅកែច្នៃនិងអភិវឌ្ឃន៍នូវអ្វូដែលយើងកំពុងមានក្នុងដៃ រឺ ចង់ពង្រីកធ្វើអ្វីបន្ថែមទៀត ។ មិនខុសទេ គ្រាន់តែជឿ និង បន់ស្រន់ ព្រោះវាធ្វើអោយផ្លូវចិត្តមនុស្សបានធូរស្បើយមួយរយៈប្រសិនបើការបន់នោះបានសំរេច តែបើអង្គុយតែមកបន់សុំសន្លឹកឆ្នោត ហើយអត់រកស៊ីអីសោះ ក៍គ្មានវត្ថុសក្ត័សិទ្ធណាជួយបានគ្រប់គ្នាដែរ។ ឃើញថាការរៀបចំគេស្អាត ដោយយកអាគាសំណង់ចាស់នៅជាយក្រុងមកសាងសង់ជារបៀប…

Read More

ទម្លាយរូបភាពរបស់ សរ៉ាយ សក្ខិណា ប៉ុន្មានសន្លឹក ក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ កាន់តែមើលកាន់តែមានភាពស្រស់ស្អាតខ្លាំង មានមន្តស្នហេ៍ដល់ហើយ..

អ្នកនាង សារ៉ាយ សក្ខិណា គឺជាតារាសម្តែងស្រីមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនខ្មែរ ទោះបិជារូបនាងហាក់ដកឃ្លាពីវិថីសម្តែងជាច្រើនឆ្នាំហើយក្តី តែក្រោយពីត្រឡប់មកដល់ទឹកដីខ្មែរវិញ តារាស្រីរូបនេះនៅតែមានសន្ទុះការគាំទ្រខ្លាំងដូចមុនអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការសម្តែងសម្បូរដោយភាពប៉ិនប្រសប់ ក្រមិចក្រមើល បែបនេះហើយ ទើបធ្វើឲ្យ សារ៉ាយ សក្ខិណា តែងតេទទួលបានការគោរពស្រលាញ់ យ៉ាងភ្លូកទឹកភ្លូកដី ។ មួយរយៈពេលធំមកនេះ មហាជនបានសង្កេតឃើញថា រូបនាង ហាក់ត្រូវប៉ាន់ខ្លាំង ក្នុងការទទួលបានការងារថតសម្អាងការ ក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ សារ៉ាយ សក្ខិណា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ដោយឆ្លៀតពេលវេលាដ៏មានតម្លៃ អ្នកនាងតែងតែ នាំស្វាមី កូនប្រុសកូនស្រី ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចននិយាយបានថា អ្នកនាង សារ៉ាយ សក្ខិណា ត្រូវបានមហាជនចាត់ទុកជា សិល្បការិនីមួយរូប ដែលមានជីវិតគ្រួសារយ៉ាងស្រស់បំព្រង ដោយសារមានមុខជំនួញផ្ទាល់ខ្លួននៅស្រុកខ្មែរ ទើបធ្វើឲ្យតារាស្រីរូបនេះ និងគ្រួសារតែតែចុះឡើងជាញឹកញាប់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមកនេះ គេបានឃើញ តារាស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតបែបកូនក្រមុំ ដែលមើលទៅ សារ៉ាយ សក្ខិណា ពិតជាមានភាពស្រស់ស្អាតខ្លាំង សមសួនជានារីខ្មែរពិតៗ ទាំងស្រស់ ទាំងស្អាត ពិតជាមានមន្តស្នេហ៍ខ្លាំងមែនទែន ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្រស់ស្រាយណាស់! អីយ៉ា ស្ងាត់ៗ ហ៊ិន ច័ន្ទនីរ័ត្ន ទៅដល់អង្គរវត្តបាត់ ឆ្លៀតដាក់ប៉ុន្មានសន្លឹកនេះ ពិតជាស្រស់ស្អាតរមទម្យណាស់

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នោះ ដែលជាអតីតហ្វ្រេស៊ីមួយរូប ដែលទទួលបានសន្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជាពិធីការិនីដ៏លេចធ្លោមួយរូបនោះទេ ថែមទាំងជាតារាសម្តែងស្រីម្នាក់ ពោរពេញដោយសមត្ថភាពពេញខ្លួន និងទេពកោសល្យដុងសិល្បៈ បានធ្វើឲ្យមហាជនជាច្រើនបានផ្ទុះការសរសើរយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ពិធីការិនីរូបនេះ ក៏ត្រូវបានគេដឹងដែលថា រូបនាងមានសម្រស់ស្រស់ស្អាតអំណោយផលពីធម្មជាតិ ដោយមិនចាំបាច់ធ្វើការកែកុនសម្ផស្សអ្វីនោះឡើយ ទាំងសម្រស់ ទាំងរូបរាង ទាំងកម្ពស់ គឺថាស្តង់ដាតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លៀតពេលវេលាដ៏មានតម្លៃ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទៅលំហែកាយតាមទីកន្លែងផ្សេងៗ មិនដែលដាច់នោះឡើយ ហើយពេលខ្លះក៏បានបញ្ចេញស្ទាយ៍ថតរូបបែបប្លែកៗ ពិតជាមានភាពទាក់ទាញមែនទែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រីស្អាតរូបនេះ បានធ្វើដំណើរកម្សាន្តទៅដល់ទឹកដីអង្គរវត្ត ខេត្តសៀមរាបបាត់ ឆ្លៀតបង្ហោះរូបភាពស្រស់ស្អាត បូករួមជាមួយទេសភាពដ៏ស្រស់បំព្រងទៀត កាន់តែធ្វើឲ្យរូបភាពរបស់តារាស្រីរូបនេះ ឆក់យកបេះដូងពីសំណាក់មហាជនមិនស្ទើរនោះទេ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ញាក់ណាស់! អែនជី ដាក់ប៉ុន្មានសន្លឹកនេះ បង្អួតរាងដ៏ស្រឡូនរបស់នាង ធ្វើឲ្យសុភាពនារីជាច្រើនលួចច្រណែនមិនស្ទើរនោះទេ

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀង អែនជី នោះ ដែលមានទឹកដមសំនៀងផ្អែមស្រទន់ ដែលអង្រួនបេះដូងយុវវ័យអស់ជាច្រើនឆ្នាំមកហើយ ជាពិសេសគ្រប់បទចម្រៀងរបស់នាង សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា តារាចម្រៀងស្រីស្អាតរូបនេះ មានកូនប្រុសម្នាក់ធំជិតកម្លោះហើយក្តី តែបើនិយាយពីការតែងខ្លួនបែបឆើតឆាយ ជាមួយនឹងស្ទាយ៍ថ្មីៗរបស់នាងវិញ មើលទៅពិតជាប្លែក ទាក់ទាញលេចធ្លោ សក្ក័សមជាមួយនឹងយ៉ាងខ្លាំងតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ អែនជី កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ដោយឆ្លៀតពេលវេលាដ៏មានតម្លៃ រូបនាងតែងតែមានដំណើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយ ជាមួយនឹងក្រុមគ្រួសាររបស់នាង ពោរពេញដោយទឹកមុខប្រកបដោយសប្បាយរីករាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ អែនជី តែងតែបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យមហាជនមើលហើយ លង់នឹងសម្រស់អ្នកម៉ាក់កូនមួយរូបនេះ សឹងតែគ្រប់ៗគ្នាទៅហើយ ជាមួយនឹងដងខ្លួនស្រឡូន សាច់សខ្ចីដូចបណ្តូលចេក មើលជ្រុងណាក៏នៅតែស្អាត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ អែនជី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក យ៉ាងស្រស់ស្អាត បង្អួតរាងដ៏ស្រឡូនរបស់នាង ធ្វើឲ្យហ្វេនៗឃើញហើយមិនសរសើរមិនបាន ព្រមទាំងភ្ជាប់សារបែបលេងសើចទៀតថា៖ “ស្រែកប្រាប់វេហាស៍ ថាអត់មានអីនិយាយទេ” ។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ស្រាប់តែហ្វេនៗដែលជាអ្នកគាំទ្រតារាស្រីរូបនេះ បានចូលទៅ ខំមិន ថា៖ “ស្អាតណាស់ម៉ាមី, ស្អាតខ្លាំងៗ, អាអូនកំលោះហើយ, ស្អាតកប់ម៉ងបង, រាងស្អាតខ្លាំង, ញ៉ាក់ណាស់ បង, មហាស្អាត” ៕ ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ស្អាតណាស់! អីយ៉ា បានហូបការ មិត្តភក្តិម្តង សុគន្ធ និសា តុបតែងខ្លួនជាមួយរ៉ូបមួយនេះ ពិតជាស្រស់ស្អាតខ្លាំង លេចធ្លោណាស់ ដល់ថ្នាក់ហ្វេនៗចូលទៅ ខំមិន ថា…

ជាការពិតណាស់ អ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀងស្រីម្នាក់ប្រចាំផលិតកម្ម រស្មីហង្សមាស ជាច្រើនឆ្នាំមកហើយ ដែលទទួលបានការគាំទ្រ និងគោរពស្រលាញ់យ៉ាងខ្លាំងពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា តារាចម្រៀងស្រីសំឡេងផ្អែមបែបស្រទន់រូបនេះ ត្រូវបានមហាជន ក៏ដូចជាហ្វេនៗបានដាក់ការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរូបសម្បត្តិ ព្រោះថានៅតែស្រស់ស្អាតខ្លាំង គួរឲ្យចង់គយគន់ណាស់ ទោះបីជាមានវ័យជ្រេបន្តិចក៏ដោយ តែមើលទៅមិនចេះចាស់សោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ សុគន្ធ និសា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ដោយឆ្លៀតពេលវេលាដ៏មានតម្លៃ តែងតែមានដំណើរកម្សាន្តតាមកន្លែងផ្សេងៗ ជិតឆ្ងាយមិនដែលដាច់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាង ២០ ឆ្នាំមកនេះ តារាចម្រៀងស្រីរូបនេះ ហាក់ទទួលបានជោគជ័យលើវិថីសិល្បៈយ៉ាងខ្លាំង ពោរពេញដោយបទពិសោធន៍ ព្រមទាំងក្តោបបានតំណែងជាគណៈកម្មការការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកថែមទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ អ្នកនាង សុគន្ធ និសា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងរ៉ូបយ៉ាងស្រស់ស្អាត ស្រស់សោភា កាន់តែមើលកាន់តែឃើញពីសម្រស់របស់នាងស្អាតលេចធ្លោ ។ ក្នុងនោះផងដែរ សុគន្ធ និសា ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “ថ្ងៃនេះបានទៅហូបការមិត្តភ័ក្ត តែងខ្លួនអោយអស់ដៃតែម្តង” ។ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនេះ និសា បានឆក់យកការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងភ្លូកទឹកភ្លូកដី រហូតមានអ្នកខ្លះចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ស្អាតណាស់ម៉ាក់មីង, ស្មានថាបងនីសាដើរនៅទីក្រុង កាន តើ, ស្អាតម៉្លេះអូនសំឡាញ់, ស្អាតប្លែកទៀតហើយចេ, ស្អាតខ្លាំងណាស់បងស្រី, ស្រស់ស្អាតមែនទែនបងនិសា” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សុខៗ រចនា រ៉ាវ៉ាឌី ទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ យ៉ាងស្រស់ស្អាត ថែមទាំងភ្ជាប់សារលួងលោមខ្លួនឯងបែបនេះថា..

កញ្ញា រចនា រ៉ាវ៉ាឌី គឺជាតារាសម្តែងស្រីមួយរូបដែលមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ក្រោយពីបានឃើញរូបនាងលេចមុខសម្តែងក្នុងខ្សែភាពយន្តជាច្រើនមកនេះ ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសប់ ដាក់អារម្មណ៍ឲ្យអ្នកទស្សនាមើលហើយស្លុងតាម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត មហាជនជាច្រើនបានលាតន់មាត់សរសើរយ៉ាងខ្លាំង ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃ រ៉ាវ៉ាឌី កាន់តែមានភាពស្រស់ស្អាតខ្លាំង ធ្វើឲ្យគេលង់ស្នេហ៍គ្រប់ៗគ្នា ទោះបីជាកាលពីអំឡុងចូលសិល្បៈដំបូងៗ រូបនាងធ្លាប់មានគេបង្អាប់ថាមានសម្លេងដូចសត្វឆ្មា រូបរាងមិនស្អាត មិនសមធ្វើជាតួកុនទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃខួបកំណើតរបស់ រចនា រ៉ាវ៉ាឌី បានឈានចូលវ័យដល់ ២២ ឆ្នាំហើយ ដោយបានធ្វើការតុបតែងខ្លួនបង្ហោះរូបភាពជាច្រើនសន្លឹកដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន មិត្តភក្តិអ្នកសិល្បៈ ក៏បានផ្ញើរសារអបអរក្នុងថ្ងៃខួបកំណើតរបស់នាង ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមកនេះ តារាស្រីរូបនេះ ក៏ត្រូវបានអ្នកមួយចំនួនតូចរិះគន់ អំពី អាយុ និងមុខមាត់ របស់នាងដែលហាក់ដូចជាមិនសមគ្នាទាល់តែសោះ ព្រោះតារាស្រីរូបនេះ ទើបតែមានអាយុ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបរាង និងការតែងខ្លួនរបស់នាង ប្រៀបដូចអាយុ ២៧ ឆ្នាំទៅវិញ ។ ដោយឡែក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ រចនា រ៉ាវ៉ាឌី ហាក់មិនមានការតូចចិត្តអ្វីឡើយ ដោយបានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក រំលេចខ្លួនយ៉ាងស្រស់ស្អាត ព្រមទាំងភ្ជាប់សារលួងលោមចិត្តខ្លួនឯងថា៖ “បើស្ត្រេសខ្លាំង កុំប្រឹងគិតបន្ត ដកឃ្លាមកដោះស្រាយអារម្មណ៍ខ្លួនឯងសិន ពេលអារម្មណ៍ និងផ្លូវចិត្តអ្នកធូរ នោះគ្រប់យ៉ាងនឹងរលូនដោយភាពរីករាយ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

សយ កញ្ញា ដាក់ប៉ុន្មានសន្លឹកនេះ ជាមួយឈុតរាត្រីពណ៌គ្រាប់អំពិល បែបជំនាន់មុន ស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជន

អ្នកនាង ឱក សុគន្ធកញ្ញា គឺតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសំឡងយ៉ាងពីរោះ ទេពកោសល្យសិល្បៈដ៏សម្បូរបែប និងមានឥទ្ធពលយ៉ាងខ្លាំង ថែមទាំងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីស្រទាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិស័យចម្រៀងជាច្រើនឆ្នាំហើយនោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានចូលរោងការតាមប្រពៃណីខ្មែរជាមួយលោក អ៊ីង សុខលី អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ដ៏ឆ្លាតវៃឈ្មោះថា អ៊ីង បញ្ញាបុត្រ ហៅថា ឆលី ជាចំណងដៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ អ្នកនាង ឱក សុគន្ធកញ្ញា កាលពីយប់មិញនេះ រូបនាងពិតជាបានធ្វើឲ្យអ្នកទស្សនាមើលឡើងភ្លឹកសឹងតែគ្រប់គ្នាទៅហើយ ជាមួយនឹងការបង្ហាញខ្លួនដ៏ស្រស់សោភារបស់អ្នកនាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីយប់ថ្ងៃទី៣១ ខែកកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ កំពូលតារាចម្រៀងស្រីរូបនេះបានបង្ហាញខ្លួនក្នុងឈុតពេលរាត្រីពណ៌គ្រាប់អំពិល យ៉ាងស្រស់ស្អាត បែបជំនាន់មុន នាឆ្នាំ ១៩៧៥ រំលេចដោយការរចនាម៉ូដដៃប៉ោង មើលទៅពិតជាសក្ក័សមក្នុងកម្មវិធី ជាពិសេសសមជាមួយនឹងកំពូលតារាចម្រៀងមួយដួងនេះខ្លាំងមែនទែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ហ្វេនៗជាច្រើនបានចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “លង់ហើយចែ, ឈ្នះគ្រប់អាទិត្យម៉ង mommy, ស្រស់ស្អាតខ្លាំងណាស់ម៉ាមី, សយកញ្ញាស្អាតបំផុតទៀតហើយ សំលៀកបំពាក់ឈុតអ្វីក៏ទាក់ទាញដែល, ស្រស់ស្អាតខ្លាំងណាស់ my Queen, ស្អាតណាស់ idol, ស្អាតគ្រប់ពេលmy love, Mommy ស្អាតគ្រប់ពេល” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More