សុខៗ សួស វីហ្សា បង្ហោះសារចេញមកថា ចង់ដឹងមេឃស្រទុំអញ្ចឹងតើអ្នកជំពាក់លុយយើងគេមាននឹកយើងខ្លះទេន៎? ទាំងអ្នកជំពាក់ខ្ទង់រយ ខ្ទង់ពាន់ និងខ្ទង់ម៉ឺន តើពួកគេមាននឹកស្រីតូច…

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ គូស្វាមីភរិយា អ្នកសិល្បៈមួយគូរនេះ តារាចម្រៀងអ្នកនាង សួស វីហ្សា និងលោក ថមមី នោះ ដែលកាលពីមួយរយៈមកនេះ ប្តីប្រពន្ធអ្នកទាំងពីរ ហាក់ឡើងកូដខ្លាំងស្រឺតៗ ខណៈពេលជីវិតរស់នៅកាន់តែមានសុភមង្គល រីឯមុខជំនួញវិញ ក៏កាន់តែមានភាពជោគជ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត មហាជនក៏បានដឹងដែរថា ប្តីប្រពន្ធអ្នកសិល្បៈមួយគូរនេះ កាន់តែមានជីវិតផូរផង់ខ្លាំង ទិញគ្រឿងមាស ពេជ្រ បង្កើតហាងមុខជំនួញថ្មីៗ ទិញរថយន្តទំនើបៗ បន្តបន្ទុយគ្នា មិនដល់ ១ ឆ្នាំផង រាប់ត្រួសៗមិនក្រោមខ្ទង់លានដុល្លារនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ សួស វីហ្សា កំពុងសាងក្តីសុខជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន ដោយឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន តែងតែមានដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ បានបង្ហោះសារថា៖ “តើមានការគាំទ្រពីបងប្អូនខ្មែរយើងទេ បើខ្ញ៉ំបើកហាងលក់ម៉ូតូ នៅក្រុងភ្នំពេញ បងប្អូនអាចទិញបង់រំលោះបាន ឬចង់ទិញដាច់ក៍បាន បើមានការគាំទ្រពីបងប្អូនខ្ញ៉ំសម្រេចតាមសន្ទុះការគាំទ្រនិងជួយទិញពីបងប្អូន” ។ យ៉ាងណាមិញ នាថ្ងៃដដែលផងនេះ សួស វីហ្សា បានបង្ហោះសារពាក់ពន្ធ័ទៅនឹងរឿងលុយយ៉ាងដូច្នេះថា៖ “ចង់ដឹងមេឃស្រទុំអញ្ចឹងតើអ្នកជំពាក់លុយយើងគេមាននឹកយើងខ្លះទេន៎? ទាំងអ្នកជំពាក់ខ្ទង់រយ ខ្ទង់ពាន់ និងខ្ទង់ម៉ឺន តើពួកគេមាននឹកស្រីតូចច្រឡឹងម្នាក់នេះខ្លះទេន៎?” ។ រួមជាមួយគ្នានេះផងដែរ សួស វីហ្សា ក៏បាន ខំមិន ខាងក្រោមផុសនោះឲ្យដឹងបន្ថែមទៀតថា៖ “យើងជាម្ចាស់លុយ តែមិនហ៊ានសូម្បីតែឆាតរឺខលទៅគេ មូលហេតុ ព្រោះតែខ្លាចគេខឹង ខ្លាចគេស្អប់ហើយខ្លាចមើលមុខគ្នាលែងចំតែគេហាក់មិននឹកនាយើងសោះកំសត់ណាស់ តើមានបងប្អូនណាខ្លះដូចខ្ញុំ?” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

តាំងពីពោះកូនទី ២ មក ចាន់ កែវនិមល កាន់តែថ្នាក់ថ្នមខ្លួនខ្លាំង ដើរលេងឲ្យអារម្មណ៍ស្រស់ស្រាយ

ជាការពិតណាស់ អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីមួយរូបដែលមានឈ្មោះបោះសំឡងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពពេញខ្លួន ជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍វោហាស័ព្ទចាក់ទឹកមិនលិច ដែលបានផ្តល់នូវភាពរីករាយជូនដល់អ្នកទស្សនាមិនចេះជិនណាយ នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនក៏បានដឹងដែរថា ចំណងស្នេហ៍ជាង ១០ ឆ្នាំមកនេះ របស់ពិធីការិនី ចាន់ កែវ និមល និងលោក សូវ៉ាត សីឡា គិតមកទល់នឹងឆ្នាំ ២០២២ នេះ អ្នកទាំងពីរទទួលបានកូន ២ នាក់ហើយ ដោយកូនស្រីច្បងធំពេញរូបពេញរាងស្រស់ស្អាតខ្លាំងណាស់ ហើយកូនទី ២ កំពុងពោះ ដោយដំណឹងកូនទី ២ នេះ ត្រូវបានពិធីការិនីរូបនេះ បានទម្លាយជាសាធារណៈកាលពីចុងខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាពេលនេះ ពោះកាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាន់ កែវនិមល កាន់តែមានភាពថ្នាក់ថ្នមខ្លួនខ្លាំង ដោយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ រូបនាងបានបង្ហោះរូបភាពមួយសន្លឹកដែលបានប្រាប់ឲ្យដឹងថា ពពោះកូន ២ បានជាង ៤ ខែ គឺជាកូនប្រុស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈ កំពុងពពោះកូនប្រុសទី ២ មហាជនបានសង្កេតឃើញថា ស្វាមីរបស់អ្នកនាង បានតាមដានមើលថែយ៉ាងយកចិត្តទុកដាក់បំផុត រហូតចំណាយពេលវេលាដ៏មានតម្លៃជូនភរិយា និងកូនស្រីដំណើរកម្សាន្តដល់ទឹកដីអាមេរិក ឲ្យមានអារម្មណ៍ស្រស់ស្រាយរីករាយ មុនពេលសម្រាលកូនទី ២ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២ នេះ គេបានឃើញ ពិធីការិនី ចាន់ កែវនិមល បានបង្ហាញរូបភាពថ្មីៗប៉ុន្មានសន្លឹកទៀតហើយ ជាមួយនឹងស្វាមី អមដោយទេសភាពស្រស់ស្រស់បំព្រង ឃើញហើយពិតជាមានក្តីសុខជំនួស ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ…

Read More

ឡើង Cool ហ្ម៎ង! ទេព បូព្រឹក្ស ដាក់ប៉ុន្មានសន្លឹកនេះ ក្នុងឈុតបែបច្នៃប្រឌិត ពិតជាស្រស់ស្អាតខ្លាំង ប្លែកភ្នែកដល់ហើយ

ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស នោះ ដែលពេលនេះរូបនាងកំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើវិថីសិល្បៈ ថែមទាំងមុខជំនួញក្នុងដៃជាច្រើនទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត អាចននិយាយបានថា រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចំណងគូស្នេហ៍តាមចម្រៀងរ៉េបលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ហើយក៏មិនដែលលេចឮដំណឹងអាស្រូវប្រេះឆារវាងពួកគេទាំងពីរឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីប៉ុន្មានថ្ងៃមកនេះ មហាជនបានចាប់អារម្មណ៍ទៅលើរូបសម្រស់ថ្មីរបស់នាងជាខ្លាំង បន្ទាប់ពីរូបនាងបានកែកុនច្រមុះបន្ថែមជាលើកទី ២ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង ខ្ទង់ច្រមុះខ្ពស់ជាងមុន សមនឹងទម្រង់មុខមាត់នាង មើលទៅកាន់តែលើកសម្រស់នាង ឲ្យកាន់តែស្រស់ស្អាតមួយកំរិតទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ ទេព បូព្រឹក្ស តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹកដែលជាការតុបតែងខ្លួនការលេងស្ទាយ៍ប្លែកៗ រសនិយម មានបុរាណ លាយឡំទៅនឹងសម័យ ដែលធ្វើឲ្យមហាជន ជាពិសេសហ្វេនៗរបស់កញ្ញាតែម្តង លាន់មាត់ មិនសរសើរមិនបាន ពូកែរកនឹកឃើញការច្នៃប្រឌិត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ កញ្ញា ទេព បូព្រឹក្ស បានបង្ហាញរូបភាពប៉ុន្មានសន្លឹកដែលមានភាពច្នៃប្រឌិត យ៉ាងស្រស់ស្អាត ព្រមទាំងភ្ជាប់សារឲ្យដឹងទៀតថា៖ “ក្បាលក្រោមមេឃជើងជាន់ព្រះធរណី ចង់ដើរទៅមុខត្រូវពឹងលើជើងទាំងពីរ រឿងគួរមិនគួរ ត្រូវគិតវាអោយស្រួល ព្រោះនៅពេលដែលយើងដួល គេនឹងលែងអោយតម្លៃ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ក្រោយ ថុល សុភិទិ ត្រូវទទួលរងការរិះគន់ ស្រាប់តែលោក សុវណ្ណ រិទ្ធី នៅតែបង្ហាញជំហរការលើកទឹកចិត្តដល់បេក្ខជនរូបនេះថា…(មានវីដេអូ)

មហាជនជាច្រើនបានដឹងរួចមកហើយថា ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ នោះ ដែលបានឈានដល់វគ្គ Live Show សប្តាហ៍ទី ៣ ហើយក៏បានរកឃើញបេក្ខជនដែលអាចបន្តដំណើរទៅកាន់វគ្គខាងមុខដូចគ្នា ដោយនៅក្នុងនោះមានបេក្ខជន ចំនួនពីររូបដែលត្រូវជម្រុះចេញពីកម្មវិធីប្រឡងមួយនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនបានបញ្ចេញមតិរិះគន់ ក្រោយពីបានឃើញវីដេអូ ក៏ដូចជាសកម្មភាពក្នុងពេលប្រកាសលទ្ធផល ហាក់មានការបញ្ចេញមតិផ្សេងៗគ្នា ដោយក្នុងនោះ បងប្អូនបានលើកពីបេក្ខជនឆ្នើម ថុល សុភិទិ មកធ្វើជាប្រធានបទ ដោយ ថុល សុភិទិ មិនបានបង្ហាញកាយវិកាភាពស្និទ្ធស្នាល អោប ជាមួយនឹងបេក្ខជន ឈិន រ័ត្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ពីបានឃើញមតិរិះគន់បែបនេះ ហាក់និយាយមិនដាច់ពីមាត់ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា Pha Socheat បានបង្ហោះសារលើកឡើងយ៉ាងដូច្នេះថា៖ “សុំខ្លាចហើយ ពិភពមួយនេះ រឿងល្អល្អ មិនដែល screen record មក ផុសទេ ចាំតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់កំហុស នៅចំនុច ខ្វះខាត ដោយអចេតនាណាមួយ . ពេលប្រកាសលទ្ធផល អារម្មណ៍ របស់ បេក្ខជន សឹងតែ បេះដូងចេញមកក្រៅ …..តើដឹងទេ ថា ពីក្រោយ ខ្នង ឈិន រត្ន័ តើ ថុល សុភិទិ-Thol SoPhitik និយាយ លើកទឹកចិត្តអ្វី ខ្លះ ?? មានថត យក កន្លែងដែលគេ អោប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើកទឹកចិត្ត ផ្តល់ភាព កក់ក្តៅ អោយគ្នា ទេ ??…

Read More