ស្អាតគ្រប់ប៉ុស្តិ៍! ថន លក្ខិណា ដាក់ប៉ុន្មានសន្លឹកនេះ ក្នុងវគ្គ Live Show សប្តាហ៍ទី ៣ ពិតជាស្រស់ស្អាតប្លែកភ្នែកដល់ហើយ..

ជាការពិតណាស់ ពិធីការិនី កញ្ញា ថន លក្ខិណា បានឈានជើងចូលវិថីសិល្បៈជាយូរឆ្នាំណាស់មកហើយ នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងដូចពេលចូលសិល្បៈដំបូងអ៊ីចឹង ហើយសព្វថ្ងៃនេះ ពិធីការិនីរូបនេះ បានក្តោបតំណែងធំ ដោយបានក្លាយជាពិធីការិនីក្នុងការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី ៣ ហើយ ដែលមានទស្សនិកជនបានអញ្ជើញចូលរួមទស្សនាផ្ទាល់បានយ៉ាងច្រើនកុះករ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាពិធីការិនីមួយរូបប្រចាំកម្មវិធីប្រឡងចម្រៀង ថន លក្ខិណា រូបនាងពិតជាបានធ្វើឲ្យមហាជនដែលបានទៅទស្សនាផ្ទាល់បានចាប់ភ្លឹកសឹងតែគ្រប់គ្នាទៅហើយ ជាមួយនឹងការបង្ហាញខ្លួនដ៏ស្រស់សោភារបស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ពិធីការិនីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានតុបតែងខ្លួនជាមួយសម្លៀកបែបជំនាន់មុន នាឆ្នាំ ១៩៧៥ ពិតជាស្រស់ស្អាតសក្ក័សមនឹងដងខ្លួនរបស់នាងជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើនបានចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “លង់ហើយ បងអើយ .. លង់ហើយ, ស្អាតបង, ស្រស់ស្អាតណាស់បង, ស្អាតចែលក្ខិណា, ស្អាតខ្លងណាស់ចែអើយ, ស្អាតគ្រប់ប៉ុស្តិ៍បង, ស្រស់ស្អាតណាស់idol” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ដូចមនុស្សផ្សេងគ្នាចឹង! សុខៗ ឈីន រតនៈ បង្ហាញរូបភាពមួយសន្លឹកដាក់ផ្ទឹមគ្នា រួចភ្ជាប់សារថា “ពេលខ្លះមិននឹកស្មានថាខ្លួនឯងអាចធ្វើបាន ពីក្មេងស្រីរូបអាក្រក់ម្នាក់តែមានក្តីស្រម៉ៃខ្ពស់ ចង់ក្លាយជាតារាតាំងពី..

ជាការពិតណាស់ កញ្ញា ឈិន រតនៈ គឺជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ ឆ្នាំ ២០១៦ ដែលរូបនាងមកពីខេត្តកំពង់ចាម ដែលកាលនោះគេចាំបានថា រូបនាងបានលើកយកបទ SAXOPHONE បាត់ស្នេហ៍ ដែលទទួលបានប៊ូតុងចំនួន ៤ រូបពីគណៈកម្មាការ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ កញ្ញា ឈិន រតនៈ បានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ដែលមានទឹកដមសំនៀងគ្រអួនក្រអៅ សំឡេងធ្ងន់ អាចច្រៀងបានគ្រប់ស្ថានបទចម្រៀងបានច្រើន ទើបធ្វើឲ្យរូបនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីសម្ផស្សរបស់ ឈិន រតនៈ វិញ គឺថារូបនាងពិតជាស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការលេងស្ទាយ៍ប្រចាំខ្លួន ទើបធ្វើឲ្យរូបភាពដែលរូបនាងបង្ហោះចេញមក បានធ្វើឲ្យមហាជនជាច្រើនបានចាប់ការអារម្មណ៍យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ កញ្ញា ឈិន រនតៈ បានបង្ហាញរូបភាពពីរសន្លឹកដាក់ផ្ទឹមគ្នា ដែលរូបភាពមួយសន្លឹកគឺជា រូបភាពដែលកាលនៅវ័យក្មេងកំពុងហាត់រាំរបាំង ហើយមួយសន្លឹកទៀត គឺជារូបភាពនាបច្ចុប្បន្ននេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នា ឈិន រតនៈ ក៏បានភ្ជាប់សារបន្ថែមទៀតថា៖ “ពេលខ្លះមិននឹកស្មានថាខ្លួនឯងអាចធ្វើបាន ពីក្មេងស្រីរូបអាក្រក់ម្នាក់តែមានក្តីស្រម៉ៃខ្ពស់ ចង់ក្លាយជាតារាតាំងពីក្មេង ទោះគេសើចចំអក បង្អាប់ មើលងាយយ៉ាណា ក៏មិនបោះបង់ សំខាន់នៅតែតស៊ូរហូតមានថ្ងៃនេះ” ។ ងាកទៅមើលអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ គ្រាន់តែឃើញរូបភាពនេះភ្លាម ម្នាក់ៗឡើងស្រឡាំងកាំងអស់ ដល់ថ្នាក់មានអ្នកខ្លះចូលទៅ ខំមិន ថា៖ “តស៊ូព្យាយាមគង់បានសម្រេច ខ្ញុំចូលចិត្តអូន, ដូចតួរឯកមរណៈមាតា, បងឯងផ្លាស់ប្តូរ199ដឺការ៉េស្អាតខ្លាំង, សមត្ថភាពល្អការតាំងចិត្តល្អអូន, ចុមពីមុនអាក្រកម្លេសតែឥលូវខ្ចូតស្អាត់ណាស់, មុខដូចចែរពីទួចដែរនឹង, ស្អាតណាស់អូនតាំងពីក្មេង, ស្អាតសោះនិងអាយដល”…

Read More

នៅចាំបានប្អូនស្រីម្នាក់នេះបានទេ? ខានឃើញយូរ ឃុយ ម៉ីហៀង កាន់តែធំពេញរូបពេញរាង មានភាពស្រស់ស្អាតខ្លាំងជាងមុន សាច់ឈាមភ្លឺស្រស់ថ្លា…

ជឿជាក់ថាមហាជនជាច្រើននៅចាំបាន អតីតបេក្ខភាព The Voice Kids Cambodia 2017 ក្មេងស្រី ឃុយ ម៉ីហៀង ដែលជាក្មេងស្រីម្នាក់ មានចរិករមទម្យ រួសរាយ ចេះស្គាល់ចាស់ទុំ និងជាកូនស្រីកតញ្ញូម្នាក់ ក្នុងការមើលថែអ្នកម្តាយជាអ្នកមេម៉ាយ តាំងពីក្មេង មានភាពតស៊ូរខិតខំប្រឹងប្រែងរៀនសូត្រ និងរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា ប្អូនស្រី ឃុយ ម៉ីហៀង មិនទទួលបានជោគជ័យក្នុងការប្រឡងចម្រៀង The Voice Kids Cambodia យ៉ាងណាក៏ដោយ ប៉ុន្តែក្មេងស្រីរូបនេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន មិនចាញ់ម្ចាស់ពានរង្វាន់ប៉ុន្មានឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក រំលងបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ប្អូនស្រី ឃុយ ម៉ីហៀង កាន់តែធំពេញរូបពេញរាងស្រស់ស្អាត សាច់ឈាមស្រស់ថ្លាភ្លឺជាងមុន មានភាពជឿជាក់លើខ្លួនឯង គួរឲ្យគយគន់ខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ប្អូនស្រី ឃុយ ម៉ីហៀង បានក្លាយខ្លួនជា អាយដល សម្រាប់មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក តាមរយៈបទចម្រៀងជាច្រើនបទ ដែលប្អូនស្រីរូបនេះបានធ្វើការបកស្រាយជាច្រើនកន្លងមកនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អេមណាស់! ទេព បូព្រឹក្ស ដាក់ប៉ុន្មានសន្លឹកនេះ ក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ មើលឡើងភ្នែក ស្រស់ស្អាត មើលពីជ្រុងណាក៏ស្អាត

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស នោះ ដែលជាពេលនេះរូបនាងទទួលបានភាពជោគជ័យយ៉ាងខ្លាំងលើវិថីសិល្បៈ ថែមទាំងមានមុខជំនួញក្នុងដៃជាច្រើនទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ រយៈពេលជាច្រើនឆ្នាំមកនេះ ចំណងស្នេហ៍តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ហើយក៏មិនដែលលេចឮដំណឹងអាស្រូវប្រេះឆារវាងពួកគទាំងពីរនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេនៗបានដឹងហើយថា កាលពីថ្មីៗមកនេះ រូបនាងបានកែកុនច្រមុះបន្ថែមជាលើកទី ២ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង ខ្ទង់ច្រមុះខ្ពស់ជាងមុន សមនឹងទម្រង់មុខមាត់នាង មើលទៅកាន់តែលើកសម្រស់នាង ឲ្យកាន់តែស្រស់ស្អាតមួយកំរិតទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ទេព បូព្រឹក្ស តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹកដែលជាការតុបតែងខ្លួនការលេងស្ទាយ៍ប្លែកៗ រសនិយម មានបុរាណ លាយឡំទៅនឹងសម័យ បានធ្វើឲ្យមហាជន និងហ្វេនៗ លាន់មាត់ មិនសរសើរមិនបានឡើយ ពូកែរកនឹងឃើញការច្នៃប្រឌិតខ្លាំងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ទេព បូព្រឹក្ស បានធ្វើឲ្យមហាជន មើលឡើងភ្លឹកអស់ហើយ ដោយបានតុបតែងខ្លួនបែបឈុនកូនក្រមុំ ដែលសម្លៀកបំពាក់មួយនេះ បានរំលេចរចនាប៉ាក់ដិនយ៉ាងស្រស់ស្អាត ពិតជាប្លែកលេចធ្លោខ្លាំង ជាមួយនឹងការផាត់មុខដ៏ស្រទន់ បូករួមនឹងខ្ទង់ច្រមុះដ៏ទាក់ទាញ ធ្វើឲ្យរូបនាងកាន់តែស្រស់ស្អាតស្រស់សោភា មើលជ្រុងណាក៏ស្អាត ។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើនបានចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “ចេញមកលើកណា ក៏ពិបាកទប់ចិត្តដែរ លាញ់មេស, Wow មួយឈុតនេះស្អាតខ្លាំងណាស់, ស្អាតខ្លាំងណាស់បង, ស្អាតសាឡប់idol, សួរអាយដល់តិចមើស, គ្រប់ឈុតគ្មានទាស់ភ្នែកទេmy love, ច្រមុះប្លែកស្អាតខ្លាំងៗ, ញ៉ាក់ណាស់ម៉ាយលើប” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More