ស្ដាប់ហើយ គាំង! ពេលលឺ ពូឃ្លាំង និយាយរឿងសុំមិត្តភក្តិធ្វើជាប្រពន្ធ…(មានវីដេអូ)

ហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់ហើយ ពូឃ្លាំង នោះ ដែលជាតារាចម្រៀងរ៉េបមួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង តាំងពីប្រមាណជាង ១៥ ឆ្នាំមុន ដោយកាលនោះរូបលោក ពិតជាទទួលបានប្រជាប្រិយយ៉ាងខ្លាំង ជាមួយនឹងរាល់បទចម្រៀងរបស់លោក គឺថាសុទ្ធសឹងតែផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីរូបលោក បានសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញខ្លាំង ស្រាប់តែនាប៉ុន្មានឆ្នាំក្រោយមក ពូឃ្លាំង ក៏ហាក់ដកខ្លួនឆ្ងាយពីវិស័យចម្រៀងវិញ ដោយឃើញថាលោកបានរស់នៅជីវិតឯកជនដ៏មានក្តីសុខបំផុត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបាត់មុខពីវិស័យចម្រៀងជាច្រើនឆ្នាំ លុះនាដើមឆ្នាំ ២០២២ នេះ មហាជនមានការភ្ញាក់ផ្អើល និងរំភើបចិត្តដែលបានឃើញវត្តមានរបស់លោកជាថ្មីម្តងទៀតនៅលើវិស័យចម្រៀង ដោយបានចាប់ផ្តើមត្រៀមចេញ Album បទចម្រៀងជាបន្តបន្ទាប់ ដើម្បីស្វាគមន៍ការវិលត្រឡប់របស់ខ្លួនមកកាន់សិល្បៈចម្រៀងជាថ្មីម្តងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នាប៉ុន្មានថ្ងៃមកនេះ ពូឃ្លាំង ក៨បានបញ្ចេញនូវបទចម្រៀងប៉ុន្មានបទ សុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសយុវវ័យ មិនថាក្មេងចាស់នោះទេ ។ លើសពីនេះទៀត ពូឃ្លាំង ក៏បានលេចមុខក្នុងកម្មវិធីផ្សេងៗចូលរួមកិច្ចសម្ភាសន៍ទៀតផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ នាមសិលមិញនេះ គេបានឃើញ ពូឃ្លាំង បានបង្ហាញខ្លួនក្នុងកម្មវិធីជជែកកម្សាន្ត 3FUN ដែលបាននិយាយរៀបពីដំណើរជីវិតកន្លងទៅ ក៏ដូចជាប្រវត្តិស្នេហារបស់លោកទៀត ។ អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ និងស្រឡាំងកាំងអស់តែម្តងនោះ គឺកាលពី ពូឃ្លាំង នៅកម្លោះជាមនុស្ស ខូចចិលមានស្រីច្រើន មិនតែប៉ុណ្ណោះ ដល់ពេលយកប្រពន្ធ បែរជាយកមិត្តភក្តិខ្លួនឯងទៅវិញ ។ អ្វីដែលស្មានមិនដល់នោះ គឺខលទូរស័ព្ទ សុំមិត្តភក្តិរៀបការធ្វើប្រពន្ធ តែម្តង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

មើលហើយរំភើបតាម! សុខៗ ស្រាប់តែលោកស្រី ទ្រី ដាណា យួរថង់ខ្មៅមួយថងដាក់លើតុក រួចហៅអ្នកធ្វើការនៅក្នុងផ្ទះមកជុំគ្នា មានអីគ្រាន់តែបើកមើលភ្លាម ម្នាក់ៗឃើញសុទ្ធតែ…(មានវីដេអូ)

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោកស្រី ទ្រី ដាណា នោះ គឺជាថៅកែហាងពេជ្រមួយកន្លែង និងជម្ចាស់មុខជំនួញជាច្រើនក្នុងដៃ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី ទ្រី ដាណា ក៏ត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គម បានចាត់ទុកលោកស្រីជាមនុស្សម្នាក់ ដែលមានចិត្តសប្បុរសធម៌ នេះបើមើលឃើញតាមរយៈទង្វើដែរលោកស្រីធ្លាប់បានធ្វើកន្លងមកនេះ ដែលកើតចេញពីចិត្តជ្រះថ្លា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើនិយាយពីរូបសម្រស់របស់អ្នកជំនួញរូបនេះវិញ គឺថា លោកស្រី ទ្រី ដាណា នៅតែមានភាពស្រស់ស្អាតខ្លាំងក្មេងជាងវ័យ ទោះបីជាលោកស្រី មានវ័យជ្រេបន្តិចក៏ដោយ តែរូបសម្រស់របស់លោកស្រីនៅតែស្រស់ស្អាត សាច់ភ្លឺសខ្ចីមិនចាញ់មនុស្សស្រីមួយចំនួនទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាមមាញឹកជាមួយការងារខ្លាំងយ៉ាងណានោះទេ លោកស្រី មិនដែលភ្លេចឡើយនាំកូនៗ ទៅលំហែកាតាមទីកន្លែងជិតឆ្ងាយ ផ្តល់ភាពកក់ក្តៅក្នុងនាមជាអ្នកម្តាយមួយរូប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របសលោកស្រី បានបង្ហាញពីសកម្មភាព យកគ្រឿងមាសពេជ្រ មួយថង់ ដោយបានហៅអ្នកធ្វើការនៅក្នុងផ្ទះរបស់លោកស្រី មកជុំគ្នា រួចប្រគល់ពេជ្រ ជូនដល់អ្នកនៅក្នុងផ្ទះមានដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀន ជូនដល់ពួកគាត់ ។ ក្នុងវីដេអូមួយនេះ គេក៏បានឃើញ ពួកគាត់ មានអារម្មណ៍ថា រំភើបចិត្តជាខ្លាំង ព្រោះមួយជីវិតរបស់ពួកគាត់ហើយ មិនដែលហ៊ានស្រមៃថា ខ្លួនមានសំណង មានគ្រឿងពេជ្រពាក់នឹងគេឡើយ ។ ទន្ទឹមនឹងនេះផងដែរ លោកស្រី ក៏បានបង្ហាញអារម្មណ៍រំភើប និងសើចសប្បាយរីករាយជាមួយគាត់ ពេលបានឃើញអ្នកនៅក្នុងផ្ទះរបស់ខ្លួន ខិតខំប្រឹងប្រែងធ្វើការ រហូតទទួលបានការដូពីលោកស្រី ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Read More

មិនធម្មតា! សូម្បីតែគ្រឿងសម្អាងកូនស្រីទាំងពីរ ផន សុផារី ឡើងគរដូចក្នុងហាងលក់មួយកន្លែងទៅហើយ…(មានវីដេអូ)

អ្នកនាង ផន សុផារី គឺជាអតីតតារាកំប្លែងរួមក្រុម នាយពាក់មី ដែលបច្ចុប្បន្ននេះ រូបនាងហាក់ដកខ្លួនឆ្ងាយពីវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ងាកទៅចាប់មុខរបរកស៊ីតាមអនឡាញវិញ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹង ភាពជោគជ័យនៅលើមុខជំនួញក្នុងដៃជាច្រើនមកនេះ បើក្រឡេកទៅមើលជីវិតឯកជនរបស់ តារាស្រីរូបស្រស់នេះវិញ ក៏មានកូនស្រីគួរឲ្យស្រលាញ់ដល់ទៅ ២ នាក់ហើយដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នាពេលថ្មីៗមកនេះ មហាជនកំពុងតែផ្ទុះល្បីពេញបណ្តាញសង្គមហើយ ជាមួយនឹងកូនស្រីទាំងពីររបស់អ្នកនាង ផន សុផារី គឺអូន ប៊ែលឡា និង អូនអ៊ែលលី ដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គម ឃើញគួឲ្យក្នាញ់ ក្មេងទាំងពីរនាក់នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត អតីតតារាកំប្លែងរូបនេះ តែងតែបង្ហោះសកម្មភាពកូនៗ និងការរៀបចំទុកដាក់ និងបានធ្វើការតុបតែងខ្លួនឲ្យកូនៗបានយ៉ាងស្រស់ស្អាត សមគួរឲ្យស្រលាញ់គ្រប់ឈុតរាល់ពេលបង្ហាញខ្លួន ធ្វើឲ្យហ្វេនៗអ្នកទស្សនាឃើញហើយ កាន់តែស្រលាញ់ក្នាញ់គ្រប់គ្នាតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែពិសេសទៀតនោះ នាពេលថ្មីៗមកនេះ មហាជនលាន់មាត់ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញ គ្រឿងសម្អាង អូន ប៊ែលឡា និងអូន អ៊ែលលី ប្រៀបបានដូចជាកន្លែងដាក់លក់គ្រឿងសម្អាង Baby ទៅហើយឡើងគរ ថែមទាំងសុទ្ធសឹងតែរបស់ប្រ៊េនៗតម្លៃក៏មិនធម្មតាឡើយ ។ នេះអាចបញ្ជាក់បានថា អ្នកនាង ផន សុផារី ចំជាអ្នកម្តាយសម័យថ្មី ចេះរៀបចំមើលថែកូនៗគ្រប់សព្វបែបយ៉ាង សូម្បីតែគ្រឿងសម្អាង សឹងតែមនុស្សធំមួយចំនួន ស៊ូមិនបាន និងកូនស្រី សុផារី នោះទេ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

ចឹងតា បានពូកែប្រើប្រាស់ថ្វីមាត់ដ៏មុតស្រួច កួចចិត្តអ្នកស្ដាប់ ឲ្យចង់ស្ដាប់សំឡេង ចាន់ កែវនិមល តាមពិត ការពីមុនអ្នកនាង គឺជា…

អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីឆ្នើមមួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងលើវិថីសិល្បៈ ដែលពោរពេញសមត្ថភាពពេញខ្លួន ជាមួយនឹងការប្រើប្រាស់ពាក្យសម្តីហោវាស័ព្ទចាក់ទឹកមិនលិច ដែលបានផ្តល់នូវភាពរីករាយជូនដល់អ្នកទស្សនាមិនចេះជិនណាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត ចំណងស្នេហ៍របស់ពិធីការិនី ចាន់ កែវនិមល ជាមួយស្វាមី គិតមកទល់នឹងពេលនេះ អ្នកទាំងពីរទទួលបានកូន ២ នាក់ហើយ ដោយកូនស្រីច្បងធំពេញរូបពេញរាងស្រស់ស្អាតខ្លាំង ហើយកូនទី ២ កំពុងពពោះ គឺជាកូនប្រុស ដោយដំណឹងមួយនេះ ត្រូវបានពិធីការិនីរូបនេះ បានទម្លាយជាសាធារណៈកាលពីចុងខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលកំពុងពោះកូនប្រុសទី ២ ស្វាមីរបស់អ្នកនាង បានតាមដានមើលថែយ៉ាងយកចិត្តទុកដាក់បំផុត រហូតចំណាយពេលវេលាដ៏មានតម្លៃជូនភរិយា និងកូនស្រីទៅដំណើរកម្សាន្តដល់ទឹកដីអាមេរិក ឲ្យមានអារម្មណ៍ស្រស់ស្រាយរីករាយ មុនពេលសម្រាលកូនទី ២ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈក្នុងដំណើរកម្សាន្តនៅលើទឹកដីអាមេរិក អ្នកនាង ចាន់ កែវនិមល និងស្វាមីរួមទាំងកូនស្រី តែងតែផ្តិតយករូបភាពជាច្រើនសន្លឹកដើម្បីចែកជូនដល់អ្នកប្រើប្រាស់បណ្តាញសង្គម ឲ្យបានឃើញពីក្តីសុខរបស់អ្នកនាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ គេហទំព័រហ្វេសប៊ុកផេកមួយមានឈ្មោះ គាំទ្រ តារាខ្មែរ បានទម្លាយពីភាពជោគជ័យរបស់ពិធិការិនីរូបនេះ កាលពីមុន ដោយកអ្នកនាង គឺជាសាស្រ្តចារ្យគ្រូបង្រៀនដ៏ឆ្នើមមួយរូប ទើបធ្វើឲ្យការធ្វើជាពិធិការិនីនាពេលបច្ចុប្បន្ននេះ ទទួលបានការងារយ៉ាងមមាញឹក ថែមទាំងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ ។ គេហទំព័រហ្វេសប៊ុកខាងលើនេះ ក៏បានភ្ជាប់សារបន្ថែមឲ្យដឹងទៀតថា៖ “ពិធីការិនី ដ៏ឆ្នើមមួយរូប គឺ អ្នកនាង កែវ ចាន់និមល់ ពុកម៉ែបងប្អូន ប្រាកដជាបានស្គាល់ និងបានឃើញពីសមត្ថភាព និងទេពកោសល្យនៃ ការធ្វើពិធីការិនីរួចមកហើយ ។ ប៉ុន្តែអ្វីដែលពុកម៉ែ បងប្អូនមិនទាន់បានដឹងនោះគឺ ការនៅពីក្រោយ ភាពជោគជ័យរបស់គាត់ ការពីមុន ការពិតអ្នកនាង ជាសាស្រ្តាចារ្យគ្រូបង្រៀនដ៏ឆ្នើមមួយរូប…

Read More

Han Khim អតីតគូស្នេហ៍ ពេជ្រ សូលីកា នៅតែធ្វើរឿងបែបនេះដាក់កូនប្រុសខ្លួន ក្នុងនាមជាលោកប៉ាមួយរូប

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿថា អតីតគូដណ្តឹង ពេជ្រ សូលីកា លោក Han Khim បានបង្ហោះសារតាមរយៈបណ្តាញសង្គម Instagram Story បាននិយាយពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាអ្នកទាំងពីរបានចែកផ្លូវគ្នាក៏ពិតមែន ប៉ុន្តែគូស្វាមីភរិយាមួយគូនេះ មិនបានទម្លាយដើមចមនៃការបែកបាក់ និងបង្ហោះសារនិយាយអាក្រកពីគ្នានោះឡើយ ពោលគឺបានសម្រេចចិត្តចែកផ្លូវគ្នា ដោយសន្តិវិធី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកទៅមើលជីវិតកូនប្រុសតែម្នាក់របស់អ្នកទាំងពីរឯណោះវិញ ដ្បិតថាអ្នកទាំងបានចែកផ្លូវគ្នា តែអ្នកទាំងពីរតែងតែបង្ហោះរូបភាពជាមួយកូនប្រុស ជាពិសេសខាងអតីតគូស្នេហ៍ តែងតែកំដរកូនប្រុសដើរលេងចុងសប្តាហ៍ មិនឲ្យខ្វះភាពកក់ក្តៅនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃចុងសប្តាហ៍ គេបានឃើញលោក Han Khim ដែលជាអតីតគូស្នេហ៍របស់ ពេជ្រ សូលីកា បាននាំកូនប្រុសដើរលេងលំហែកាយនៅកន្លែងមួយ ដោយក្នុងនាមជាលោកប៉ាមួយរូប រូបលោកបានឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នៅជិតកូនប្រុសដើម្បីផ្តល់ភាពកក់ក្តៅដោយកូនប្រុសខ្លួនផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More