ហេង រិនសុម៉ាលីតា «ធីតាឯកសង្រ្កាន្ត» ដាក់ប៉ុន្មានសន្លឹកនេះ ពិតជាមានភាពស្រស់ស្អាតខ្លាំង សមសួន រម្យទម សមជានារីខ្មែរពិតៗ

ជឿជាក់ថាមហាជនជាច្រើននៅចាំបាន កម្មវិធីប្រកួតប្រជែងសម្រស់ «ធីតាឯកសង្រ្កាន្ត ២០២២» ដោយបានរកឃើញម្ចាស់ជ័យលាភីធ្វើជាតួអង្គទេវតានោះ គឹបានទៅលើ កញ្ញា ហេង រិនសុម៉ាលីតា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា ហេង រិនសុម៉ាលីតា ត្បិតតែមានវ័យក្មេង តែរូបនាងមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹងក៏ទូលំទូលាយ ដោយរូបនាង គឺជាអ្នកបម្រើការលើយន្តោះ (Fight Attendant) ដែលអាចប្រើប្រាស់ភាសាបទេសបានយ៉ាងល្អផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីទទួលបានជ័យលាភី «ធីតាឯកសង្រ្កាន្ត ២០២២» មក គេសង្កេតឃើញថា រិនសុម៉ាលីតា តែងតែទទួលបានការងារថ្មីជាបន្តបន្ទាប់ផងដែរ មិនថាការងារសម្តែងក្នុងខ្សែភាពយន្ត ឬថតសម្អាការផ្សេងៗនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ នៅមុននេះបន្តិចនាថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២២ នេះ នៅលើគេហទំព័រហ្វេសប៊ុកផេកមួយមានឈ្មោះថា FUN Entertainment បានទម្លាយរូបភាពប៉ុន្មានសន្លឹក របស់ ហេង រិនសុម៉ាលីតា ដែលបានធ្វើការតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដៃប្រណម្យជាការប្រតិបត្តដ៏ថ្លៃថ្នូររបស់ស្ត្រីខ្មែរ សុភាពរាបសារ រម្យទម តែម៉ឹងម៉ាត់ហើយហ្មត់ចត់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ ហេង រិនសុម៉ាលីតា មើលទៅពិតជាមានភាពស្រស់ស្អាតខ្លាំង កាន់តែមើលកាន់តែលង់ស្នេហ៍ជាមួយនឹងសម្រស់ដ៏ផូរផង់របស់នាង សមសួន ពិតជាស្រ្តីខ្មែរពិតៗតែម្តង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អីយ៉ូស! តាំងពីកែកុនលើកខ្ទង់ច្រមុះរួចមក សុភ័ក្រ្ត កុសុម៉ា កាន់តែមានភាពស្រស់ស្អាតខ្លាំងឡើង មិនចាញ់តារាស្រីផ្សេងៗឡើយ

ជឿជាក់ថាហ្វេនៗជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ ដែលជាពិធីការិនីមួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពពេញខ្លួន មិនថាច្រៀង រាំ ប្រើប្រាស់ពាក្យសម្តីបែបកំប្លែងស្ងួត នោះទេ រូបនាងអាចធ្វើបានទាំងអស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹង សមត្ថភាពពេញខ្លួន មានទេពកោសល្យដុងខាងពីសិល្បៈនេះហើយ ទើបធ្វើឲ្យ តារាស្រីរូបស្រស់នេះ មមាញឹកការងារយ៉ាងខ្លាំង សឹងរកពេលសម្រាកមិនបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើនិយាយពីរូបសម្ផស្សរបស់តារាស្រីរូបនេះ ក៏មិនណយប៉ុន្មានឡើយដែរ ដោយបានបង្ហោះរូបភាពរបស់ខ្លួន ដែលមើលទៅគឺថា មិនឲ្យចាញ់តារាស្រីផ្សេងៗដទៃឡើយ ទោះបីជារូបនាងមានពណ៌សម្បុរស្រអែមបន្តិចក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាញឹកញាប់ តារាស្រីសម្បុរស្រអែមរូបនេះ ក៏និយមតុបតែងខ្លួនបានបញ្ចេញស្ទាយ៍របស់ខ្លួន និងធ្វើការដំណើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយ បង្ហោះនៅលើបណ្តាញសង្គម ធ្វើឲ្យមហាជនបានឃើញពីក្តីសុខខ្លួនផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ងាកទៅមើលជីវិតឯកជនរបស់ កុសុម៉ា វិញ គឺថាចូលចិត្តលេងសើចច្រើនសប្បាយរីករាយជាមួយមិត្តភក្តិ តែតារាស្រីរូបនេះ ក៏មានមុខជំនួញក្នុងដៃជាច្រើនផងដែរ ហើយចំណូលក៏មិនធម្មតាឡើយ អាចមានលទ្ធភាពទិញផ្ទះវីឡាធំស្កឹមស្កៃ ជិះរថយន្តទំនើប មានក្រុមតន្រ្តីផ្ទាល់ខ្លួន ធ្វើឲ្យជីវិតរបស់នាងកាន់តែមានភាពស្រស់បំព្រងជាងមុន ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីមានពណ៌សម្បុរស្រអែមស្រស់រូបនេះ កាន់តែមានភាពប្រែប្រួល ស្រស់ស្អាតខ្លាំងជាងមុន ឃើញថាប្លែកតែម្តង ជាពិសេសបន្ទាប់ពីរូបនាងបានសម្រេចចិត្តកែកុនលើកខ្ទង់ច្រមុះឲ្យខ្ពស់ បូករួមនឹងរាងតូចច្រឡឹងទៀតនោះ ធ្វើឲ្យតារាស្រី មានភាពស្រស់ស្អាតខ្លាំងមិនចាញ់តារាម៉ូដែលនោះទេ មើលពីជ្រុងណាក៏ឃើញថាទាក់ទាញណាស់ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

អេមណាស់! មួយឈុតនេះ ឡើងលឿងស្រស់តែម្តង ឈ្នះបេះដូងអ្នកគាំទ្រមិនចេះតិចនាក់ឡើយ ជាមួយនឹងភាពស្រស់ស្អាតរបស់នាង

មាស សុខសោភា គឺជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតក្មម រាម ដែលមានទឹកដមសំនៀងផ្អែមពីរោះស្រទន់ ធ្វើឲ្យមហាជនជាច្រើនបានស្ដាប់ហើយលង់លក់ ជាពិសេសរាល់បទចម្រៀងបែបមនោសញ្ជេតនាតែម្តង ទោះស្ដាប់ច្រើនយ៉ាងណាក៏មិនចេះជិនណាយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាតារាចម្រៀងស្រីសំឡេងផ្អែមរូបនេះ មានវ័យជ្រេបន្តិចក៏ដោយ តែរូបនាង នៅតែត្រូវបានមហាជន ជាពិសេសហ្វេនៗ លាន់មាត់សរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់ឡើយ ដោយសារតែរូបនាងពូកែថែរក្សាសម្ផស្សឲ្យនៅតែមានភាពក្មេងជាងវ័យដដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត មាស សុខសោភា និងស្វាមីបានរៀបការជាមួយគ្នាច្រើនឆ្នាំហើយ តែចំណងស្នេហ៍របស់អ្នកទាំងពីរ នៅតែមានភាពផ្អែមល្ហែម ដូចគូស្នេហ៍ទើបនឹងរៀបការថ្មីថ្មោអ៊ីចឹង ទើបធ្វើឲ្យហ្វេនៗនៅតែដាក់ការតាមដានជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សព្វថ្ងៃនេះ សោភា និងស្វាមីតែងតែឆ្លៀតពេលទំនេរពីការ កាន់ដៃគ្នាទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ឬក្រៅប្រទេសជាដើម ដែលបានផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យហ្វេនៗឃើញហើយមានចិត្តលួចច្រណែននឹងជីវិតគូអ្នកទាំងពីរណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត មហាជនជាច្រើន ជាពិសេសហ្វេនៗ តែងផ្ទុះការសរសើរយ៉ាងខ្លាំង ដល់តារាចម្រៀងស្រីរូបនេះណាស់ រាល់ពេលដែលរូបនាងបានបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួន មិនថាសម្លៀកបំពាក់បែបបុរាណ ឬសម័យនោះទេ ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២២ នេះ មាស សុខសោភា បានបង្ហាញរូបភាព ២ ៣ សន្លឹក នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបានតុបតែងខ្លួនស្លៀកឈុតពណ៌លឿងស្រស់ រំលេចជាមួយនឹងសាច់សដ៏ម៉ត់រលោងរបស់នាងផងដែរ ដែលមើលទៅ សោភា ពិតជាស្រស់ស្អាត មានភាពទាក់ទាញយ៉ាងខ្លាំង ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More

បេក្ខភាព ខ្លួនតូចសំឡេងធ្ងន់ លីម តិចម៉េង បកស្រាយបានគ្រប់បទ មិនថាបទបែប Rock ទេ ពិតជាធ្វើបានយ៉ាងល្អ ដល់ថ្នាក់មហាជន និង Judge ទាំង ៤ ផ្ទុះការសរសើរយ៉ាងខ្លាំង…(មានវីដេអូ)

អាចននិយាយបានថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ កំពុងក្លាយជាកម្មវិធីដ៏ពេញនិយម សម្រាប់ឆ្នាំ ២០២២ នេះ ដែលបានឈានមកដល់វគ្គ Live Show ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ការប្រឡងចម្រៀង Cambodian Idol រដូវកាលទី បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី ៤ ហើយ ដែលបានធ្វើការជម្រុះនៅសល់បេក្ខភាឆ្នើមត្រឹមតែ ១០ រូបប៉ុណ្ណោះដែលបន្តដំណើរទៅសប្តាហ៍ក្រោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងវគ្គ Live Show សប្តាហ៍ទី ៤ មហាជនក៏បានចាប់អារម្មណ៍ទៅលើបេក្ខភាព លីម តិចម៉េង ដែលជាបេក្ខភាពលេចធ្លោមួយរូប ដែលពីមួយសប្តាហ៍ទៅមួយសប្តាហ៍ បេក្ខភាពរូបនេះ កាន់តែបង្ហាញសមត្ថភាពបានយ៉ាងល្អប្រសើរជាខ្លាំង ហើយក៏ទទួលបានការសរសើរពី Judge ទាំង ៤ រូបផងដែរ ជាមួយនឹងការបោះឆ្នោតពីសំណាក់មហាជន ទើបធ្វើឲ្យបេក្ខភាពរូបនេះ បានបន្តដំណើរទៅវគ្គបន្តទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បេក្ខភាព លីម តិចម៉េង បានបង្ហាញសមត្ថភាពកាន់តែខ្លាំងឡើង ដែលបានឆក់យកបេះដូងពីសំណាក់មហាជនមិនតិចនាក់នោះទេ ក្រោយពីបេក្ខភាពរូបនេះ បានបកស្រាយបទចម្រៀង «ចងចាំ» ជាចង្វាក់បែប Rock ប៉ុន្តែមួយបទនេះ មានអត្ថ័យមនោសញ្ចេតនា ជ្រៀជ្រៅ ពីរោះរណ្តំដក់ជាប់ក្នុងបេះដូងអ្នកចូលទស្សនាផ្ទាល់ ព្រមទាំង Judge ទាំង ៤ រូប ពោលពាក្យសរសើរពេញៗមាត់តែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងតែធ្វើការចែករំលែកជាបន្តបន្ទាប់ពាសពេញ ព្រមទាំងភ្ជាប់សារ សរសើរយ៉ាងពេញៗមាត់ ដោយក្តីស្រលាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះបេក្ខភាពរូបនេះណាស់ ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ…

Read More

ញាក់ណាស់! វ៉ាវឡើងស្អាត ប្លែកភ្នែក ពេលឃើញ Judge ឱក សុគន្ធកញ្ញា ធ្វើការតុបតែងខ្លួនបែប Rock ក្នុងឈុតពណ៌ផ្កាឈូកលាយជាមួយពណ៌ខ្មៅ ពិតជាស្អាតខ្លាំង សូម្បីតែហ្វេនៗ ក៏លាន់មាត់ថា…

ជាការពិតណាស់ អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីមួយរូបដែលមានភាពឈ្មោះល្បីល្បាញយ៉ាងខ្លាំង ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំនៀងបកស្រាយយ៉ាងពីរោះ ជាមួយនឹងទេពកោសល្យសិល្បៈដ៏សម្បូរបែប និងមានឥទ្ធពលយ៉ាងខ្លាំង ថែមទាំងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីស្រាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងភាពល្បីល្បាញលើវិថីសិល្បៈចម្រៀងជាច្រើនឆ្នាំ អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរជាមួយលោក អ៊ឹង សុខលី អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ថែមទាំងទទួលបានកូនប្រុសម្នាក់ដ៏ឆ្លាតវៃឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី ៤ ហើយ ដោយមានបេក្ខភាពបានបញ្ចេញសមត្ថភាពរៀងៗខ្លួន ដើម្បីឲ្យមហាជនធ្វើការបោះឆ្នោតជូន ដើម្បីឈានទៅវគ្គបន្តទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើល កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា នៅយប់មិញនេះ ក្នុងនាមជា Judge មួយរូប តារាចម្រៀងស្រីរូបនេះ បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការតុបតែងខ្លួនបែប Rock ដែលក្នុងឈុតនោះ បានលាយឡំពណ៌ផ្កាឈូក និងពណ៌ខ្មៅមើលទៅពិតជាស្រស់ស្អាត ប្លែកភ្នែកខ្លាំងមែនទែន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់សារយ៉ាងខ្លីទៀតថា៖ “ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ មានគ្រប់រសជាតិ គ្រប់ស្ទីល ឥឡូវមកសាក បែបRock ជាមួយ Judge កញ្ញា ម្តងមើល” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ស្រាប់តែហ្វេនៗមើលឡើងភ្លឹករួចចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “So beautiful…

Read More

ថុល សុភិទិ រំភើបចិត្តឡើងស្រក់ទឹកភ្នែក ក្រោយគណៈគម្មការទាំង ៤ រូប បានសរសើរយ៉ាងពេញៗមាត់បែបនេះ…(មានវីដេអូ)

មហាជនជាច្រើន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើការប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ក្រោយបេក្ខជននៅសល់ក្នុងកម្មវិធីតិចតួចប៉ុណ្ណោះ ហើយមហាជនក៏កំពុងតែរង់ចាំមើលថា តើបេក្ខភាពរូបណានឹងក្លាយជាម្ចាស់ពានរង្វាន់ នារដូវកាលថ្មីនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះផងដែរ បេក្ខភាព ថុល សុភិទិ បានក្លាយជាបេក្ខភាពដែលមហាជនកំពុងដាក់ការចាបអារម្មណ៍ជាខ្លាំង ដោយកាលពីយប់មិញនេះ សុភិទិ បានបកស្រាយបទ Rock ជាភាសាអង់គ្លេស «Enter Sadman»បានយ៉ាងពិរោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បន្ទាប់ពីបានបញ្ចប់ការច្រៀងរួចមក គណៈកម្មការទាំង ៤ រូប បានផ្ទុះការកោតសរសើរចំពោះសមត្ថភាពរបស់បេក្ខជនរូបនេះ ពិតជាមិននឹកស្មានថា អាចធ្វើបាន រហូតធ្វើឲ្យបេក្ខជនរូបនេះ ទប់ទឹកភ្នែកមិនរួច អួលដើមកកណ្តាលឆាក បានធ្វើឲ្យមហាជនអាចគិតថា នឹងក្លាយជាម្ចាស់ពានហើយ បើទទួលការផ្តល់តម្លៃល្អៗថ្នាក់នេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចំរើន សុភ័ក្រ្ត បានបង្ហាញអារម្មណ៍រំភើបចិត្ត បន្ទាប់ពីធ្លាប់ទៅសម្តែងនៅក្រៅប្រទេស ថែមទាំងទទួលបានពានពីអង្គការយូនីស្គូល

ជាការពិតណាស់ កញ្ញា ចំរើន សុភ័ក្រ្ត គឺជាតារាចម្រៀងស្រីតូច្រឡឹងមួយរូបប្រចាំផលិតកម្ម រស្មីហង្សមាស ហើយរូបនាង ក៏ជាអតីតនិស្សិត នៅឯមហាវិទ្យាល័យដូតន្រ្តីជំនាងខាងផ្នែកមហោរីមួយរូបផដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំរើន សុភ័ក្រ្ត បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញរហូតមហាជនបានចាប់អារម្មណ៍ ក្រោយពីរូបនាងបានដាក់ពាក្យប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត កញ្ញា ចំរើន សុភ័ក្រ្ត គឺជាម្ចាស់ពានរង្វាន់ ក្នុងការប្រឡងចម្រៀង The Mask Singer Cambodia ដែលតារាស្រីរូបនេះ ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្នុងការបកស្រាយបទចម្រៀងបែបមនោសញ្ជេតនា និងកំសត់ ដោយសារទឹកដមសំនៀងរបស់រូបនាង ធ្ងន់ៗច្បាស់ៗ និងមានខ្យល់អឿនបានយូរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកឯ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញ ចំរើន សុភ័ក្រ្ត បានបង្ហាញរូបភាពជាច្រើនសន្លឹក កាលពីទៅសម្តែងនៅឯប្រទេសអង់គ្លេស ក្នុងគោលបំណងចង់ផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ ឲ្យជនបរទេស និងមនុស្សជុំវិញពិភពលោកបានស្គាល់ យ៉ាងច្បាស់ពីសិល្បៈខ្មែរ និងប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងឡើង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អមជាមួយនឹងរូបភាពជាច្រើនសន្លឹក ចំរើន សុភ័ក្រ្ត ក៏បានភ្ជាប់សារឲ្យដឹងដែរថា៖ “បងប្អូនរកនាងខ្ញុំឃើញទេ? អ្វីដែលចងចាំមិនភ្លេច ឆ្នាំ2008 អាឆើតឆាយនិងមិត្តៗសិល្បៈបានលើកទ័ព ទៅសម្តែងនៅប្រទេសអង់គ្លេសក្នុងគោលបំណងចង់ផ្សព្វផ្សាយវប្បធម៍សិល្បៈខ្មែរអោយជនបរទេសនិងមនុស្សជុំវិញពិភពលោកបានស្គាល់សិល្បៈខ្មែរនិងប្រទេសកម្ពុជាអោយកាន់តែខ្លាំង Cambodia ក្រោមការដឹកនាំ ពីអង្កការសិល្បៈខ្មែរអមតៈ និងលោកគ្រូអៀងស៉ីធុល អ្នកគ្រូពេជ្រគន្ធារី អ្នកគ្រូណុបធីតា និងអ្នកគ្រូអ៉ូង បានយ៉ាងល្អនិងដោយរលូន ព្រមទាំងទទួលបានពានពីអង្គការយូនីស្គូលទៀតផង វាជាកិត្តិយសណាស់សំរាប់ពួកយើងខ្ញុំទាំងអស់គ្នា សូមអោយសិល្បៈខ្មែរកាន់តែរីកចំរើននិងល្បាយល្បីទៅមុខ ហើយក៏សូមអោយប្អូនៗជំនាន់ក្រោយកុំបោះបង់ចោលហើយជួយផ្សព្វផ្សាយបន្តផង” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Read More