ពិតជាពិរោះណាស់​​ !!​​ ផ្ទុះការគាំទ្រខ្លាំង ទេព ពិសិដ្ឋ ចេញបទថ្មីច្រៀងបែបរ៉េប គុណភាពសំឡេងអេមណាស់(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនអ្នកគាំទ្រវិស័យចម្រៀងបានជ្រាបហើយពីតារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ ដែលជាតារាចម្រៀងពន្លកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ២ ដោយលោកបានក្លាយម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះកាលពីអំឡុងឆ្នាំ ២០១៨។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប៉ុន្មានឆ្នាំក្រោយពីលើកពាន គេសង្កេតឃើញថា ទេព ពិសិដ្ឋ បានក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ដែលបានសាងស្នាដៃថ្មីៗជាច្រើនសម្រាប់មហាជន ដោយចេញបទចម្រៀងជាបន្តបន្ទាប់សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង មិនថាបទបែបមនោសញ្ចេតនា ឬ បែបចង្វាក់ផ្សេងៗ ដែលធ្វើឱ្យលោកអាចរក្សាប្រជាប្រិយភាពនៃការស្រឡាញ់គាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់មកដល់ពេលនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញតារាចម្រៀងរូបនេះ បានបញ្ចេញបទចម្រៀងថ្មីស្នាដៃថ្មីប្លែកមួយបទទៀត ដែលជាបទចម្រៀងបែបរ៉េបម្ដង កំពុងផ្ទុះការគាំទ្រខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទថ្មីនេះដែរ មានចំណងជើងថា «ទេពអប្សរបន្លំ» ដែលជាបទចង្វាក់រ៉េបញាក់ ដោយឃើញថាកំពុងតែឆក់បានចំណាប់អារម្មណ៍ និង សរសើរពីអ្នកគាំទ្រខ្លាំងចំពោះគុណភាពសំឡេងរបស់លោករ៉េបបានយ៉ាងល្អឡូយខ្លាំងក្នុងបទមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូចម្រៀងថ្មីរបស់ ទេព ពិសិដ្ឋ ក៏កំពុងតែត្រូវបានមហាជនអ្នកគាំទ្រធ្វើការចែករំលែកបន្តភ្ជាប់ជាមួយពាក្យពេចន៍សរសើរ និងបង្ហាញការគាំទ្រខ្លាំងផងដែរ៕

Read More

ពូកែថែរក្សាសម្រស់មែន !! តួអង្គ សាន់ឆាយ ត្រឡប់ចូលសិល្បៈវិញ វ័យ៤៥ឆ្នាំហើយនៅតែស្រស់ស្អាត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (តៃវ៉ាន់)៖ Xu Xi Yuan ហៅ Barbie Hsu គឺជាតារាសម្តែង តារាចម្រៀង និងជាពិធីករទូរទស្សន៍តៃវ៉ាន់ នាងត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿងភាគទូរទស្សន៍ Meteor Garden ដែលមហាជនកម្ពុជាស្គាល់ថាជាសាន់ឆាយ។ ក្រោយពីរៀបការរួច Barbie Hsu បានត្រឡប់ចូលសិល្បៈ ដោយកាលពីថ្ងៃទី២០ ខែកញ្ញា គេហទំព័រ ETtoday បានរាយការណ៍ថា តួអង្គ សាន់ឆាយរូបនេះ បានត្រលប់មកសកម្មភាពសិល្បៈវិញហើយ ដោយនាងទើបតែបានចូលរួមក្នុងការថតរូបផ្សាយផលិតផល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងរូបភាពដែលទើបតែបញ្ចេញថ្មីៗនេះ គេឃើញថា Barbie Hsu ស្រកទម្ងន់និងមានសម្រស់កាន់តែស្រស់ស្អាតជាងមុន។ លើបណ្ដាញសង្គមវិញ ទស្សនិកជនបានលើកសរសើរពីសម្រស់ តួអង្គ សាន់ឆាយ ថា គឺនៅតែជានិមិត្តរូបសម្រស់របស់តៃវ៉ាន់ជារៀងរហូត។ Barbie Hsu កើតនៅឆ្នាំ ១៩៧៦ គឺជាតារាសម្តែង និងជាតារាចម្រៀងតៃវ៉ាន់ ដែលល្បីល្បាញតាមរយៈរឿងភាគទូរទស្សន៍ Meteor Garden, War God, Summer Bubble។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សាន់ឆាត និងពាណិជ្ជករទីក្រុងប៉េកាំងលោក Wang Xiaofei បានរៀបការអស់រយៈពេល ១០ឆ្នាំហើយបានប្រកាសលែងលះកាលពីចុងឆ្នាំមុន ដោយកូនពីរនាក់ត្រូវបានចិញ្ចឹមដោយនាង។ ហើយនាងបានរៀបការម្តងទៀតកាលពីខែមីនា ជាមួយនឹងអតីតមិត្តប្រុស DJ Koo Jun Yup ពោលគឺត្រឹមតែ ៣ខែប៉ុណ្ណោះបន្ទាប់ពីតារាស្រីរូបនេះបានលែងលះជាមួយអតីតស្វាមីអ្នកជំនួញ។ កាលពីខែមិថុនា នាងបានប្រារព្ធពិធីជប់លៀងអាពាហ៍ពិពាហ៍ជាផ្លូវការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីរៀបការមក តារាស្រីរូបនេះ ត្រូវបានមិត្តភ័ក្តិ និងទស្សនិកជនសរសើរថា សុខភាពផ្លូវចិត្តនាងល្អប្រសើរជាងមុន ធ្វើឱ្យរូបសម្រស់នាងស្រស់ស្អាត និងក្មេងជាងអាយុពិត៕

Read More